បរទេស៖ យោងតាមរបាយការណ៍បានឱ្យដឹងថា ម្ចាស់ក្លិបថ្មីរបស់ Newcastle United បានត្រៀមកញ្ចប់ទឹកប្រាក់ចំនួន ១៦ លានផោន ឬប្រមាណជា (២២ លានដុល្លាអាមេរិក) ដើម្បីផ្ទេរយកអ្នកចាត់ការរបស់ក្រុម Leicester City បច្ចុប្បន្នលោក Brendan Rodgers មកដឹកនាំជំនួសលោក Steve Bruce។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បន្ទាប់ពីអ្នកអង់ម្ចាស់ Bin Salman ឡើងជាម្ចាស់ក្លិបរបស់ Newcastle, ក្លិបមួយនេះបានក្លាយជាក្លិបដែលមានជាងគេនៅលើពិភពលោក, យ៉ាងណា ថ្នាក់លើរបស់ក្លិបគ្រោងធ្វើការរុះរើប្រព័ន្ធមួយចំនួន ដើម្បីជួយឱ្យក្លិបមានសក្តានុពលក្នុងការប្រជែងពាន, ជារួមថ្មីៗនេះ លេចឮថាក្រុម សារិការព្រៃ គ្រោងចង់បានគ្រូបង្វឹកថ្មីមកដឹកនាំ ក្នុងនោះមានលោក Graeme Jones, Lucien Favre, Graham Potter និង លោក Antonio Conte ជាដើម។

ប៉ុន្តែបើតាមរបាយការណ៍របស់កាសែត Sky Sport Italia’s Gianluca Di Marzio បានឱ្យដឹងថា អ្នកចាត់ការរបស់ក្រុម Leicester លោក Rodgers គឺជាគោលដៅតែមួយគត់ដែលនឹងអាចក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុម Newcastle, ប៉ុន្តែកុងត្រារបស់អ្នកចាត់ការសញ្ជាតិ អៀឡង់ខាងជើង រូបនេះជាមួយក្រុមកញ្ជ្រោងខៀវគឺនៅសល់រហូតដល់ឆ្នាំ ២០២៥ ឯណោះ, ដូច្នេះមានន័យថា ទាល់តែខាងក្រុមសារិការព្រៃហ៊ានបងផ្តាច់តម្លៃកុងត្រាចំនួន ១៦ លានផោន ឬប្រមាណជា (២២ លានដុល្លាអាមេរិក) ទើបអាចយករូបលោកមកដឹកនាំបាន៕

ប្រភព៖ Metro