ល្មមចេញហើយ! លោក Poyet ទទូចឲ្យកីឡាករ Man UTD ម្នាក់នេះចាកចេញពីក្លិបក្រោយការមកដល់របស់ Ronaldo

//s9.kh1.co/66/66336f279f53835a921870e10be9edca5077d935.jpg
កីទ្បា

 ១៤-តុលា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

លោក Poyet ចង់ឲ្យតារាជួរមុខរបស់ Man UTD រូបនេះប្រញាប់ចាកចេញពីក្លិប

អង់គ្លេស៖ លោក Gus Poyet ដែលជាអតីតខ្សែបម្រើរបស់ Chelsea បានទទូចឲ្យ ខ្សែប្រយុទ្ធ Edinson Cavani ចាកចេញពីក្លិបបិសាចក្រហម Manchester United ដោយសារការមកដល់របស់ Cristiano Ronaldo នឹងធ្វើឲ្យគេមិនសូវមាននាទីចូលលេង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Edinson Cavani
ខ្សែប្រយុទ្ធ Edinson Cavani

Cavani រកបាន១៧គ្រាប់ឲ្យបិសាចក្រហមនៅរដូវកាលមុន និងបានបន្តកុងត្រាថ្មីថែម១ឆ្នាំទៀតក្នុងការស្នាក់នៅទឹកដី Old Trafford ប៉ុន្តែក្រោយខ្សែប្រយុទ្ធ Ronaldo ផ្ទេរមក Man UTD ក្រោមការភ្ញាក់ផ្អើលរបស់អ្នកគាំទ្រ គឺ វាមានន័យថា Cavani ដែលជាអតីតម្ចាស់អាវលេខ៧ អាចនឹងកម្របានចូលលេងណាស់។

ខ្សែប្រយុទ្ធ Edinson Cavani
ខ្សែប្រយុទ្ធ Edinson Cavani

នៅរដូវកាលនេះ កីឡាករសញ្ជាតិអ៊ុយរ៉ាហ្កាយរូបនេះបង្ហាញខ្លួនឲ្យ Man UTD បានបីប្រកួតប៉ុណ្ណោះ។យ៉ាងណាមិញ បើងាកមកមើល Cavani ក្នុងក្រុមជម្រើសជាតិអ៊ុយរ៉ាហ្កាយវិញគឺ គេត្រូវលោកគ្រូបង្វឹក Oscar Tabarez ដាក់ឲ្យអង្គុយកៅអីបម្រុងក្នុងការប្រកួតទល់នឹង កូឡំប៊ី ដែលធ្វើឲ្យលោក Poyet គិតថាការមិនបានចូលលេងទៀងទាត់នៅ Man UTD អាចធ្វើឲ្យគេពុំសូវបានលេងនៅជម្រើសជាតិ។

ខ្សែប្រយុទ្ធ Edinson Cavani
ខ្សែប្រយុទ្ធ Edinson Cavani

លោក Poyet បានថ្លែងប្រាប់ talkSPORT ថា៖

គេពិតជាមិនមានសំណាងសោះព្រោះ កាលRonaldo មិនទាន់មកដល់ គេលេងជាខ្សែប្រយុទ្ធចំក្នុងក្រុម។ ខ្ញុំឮថា Juventus និង Man City ចង់បានគេដែរ ដូច្នេះគេគួរតែចាកចេញនៅខែមករាខាងមុខ។ ខ្ញុំមិនបានស្គាល់គេជាលក្ខណៈផ្ទាល់ខ្លួនទេតែមើលតាមស្ថានភាពជាក់ស្ដែងពេលនេះថា គេមិនបានចូលលេង៩០នាទីពេញឲ្យក្រុមជម្រើសជាតិ ដោយសារគេមិនបានលេងនៅក្លិបច្រើន វាធ្វើឲ្យខ្ញុំគិតថាគេគួរតែចាកចេញ។

លោក Gus Poyet 
លោក Gus Poyet
លោក Gus Poyet

ប្រភព metro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T