អារ៉ាប់ប៊ីសាឌូអីត៖ ព្រះអង្គម្ចាស់ Bin Salman ដែលជាម្ចាស់ក្លិប Newcastle ត្រូវបានគេរាយការណ៍ដថាទ្រង់កំពុងពិចារណាទិញយកក្លិប Inter Milan នៅឯក្របខណ្ឌ អ៊ីតាលី Serie A ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីសប្តាហ៍មុន ក្រុមហ៊ុន Public Investment Fund(PIF) ដែលជារបស់ព្រះអង្គម្ចាស់ Mohammad Bin Salman Al Saud នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត បានទិញយកក្លិប Newcastle បន្តពីលោក Mike Ashley ប៉ុន្តែឥលូវនេះទ្រង់បានបាញ់មុខសញ្ញាចង់ទិញយក Inter Milan មួយទៀតបន្ទាប់ពីឮថាក្លិបមួយនេះកំពុងជួបវិបត្តិហិរញ្ញវត្ថុ។

Inter Milan បានបាត់បង់ចំណូលដល់ទៅ ២៤៥.៦លានអឺរ៉ូ(ស្មើនឹងប្រមាណ២៨៤.៧លានដុល្លារ)កាលពីរដូវកាលមុន ហើយលោក Antonio Conte ក៏បានលាលែងពីតំណែងជាគ្រូបង្វឹកដោយសារក្លិបពុំអាចទិញកីឡាករដែលលោកចង់បាន។ រីឯចំណែកកីឡាករដូចជា Romelu Lukaku និង Achraf Hakimi ក៏បានចាកចេញដោយក្លិបត្រូវបង្ខំចិត្តលក់ពួកគេព្រោះត្រូវការប្រាក់។

សារព័ត៌មាន Libero បានបង្ហើបថា ខាង PIF របស់ព្រះអង្គម្ចាស់ Bin Salman និងក្រុមហ៊ុន Suning ដែលជាម្ចាស់របស់ Inter Milan បានពិភាក្សាគ្នាកំលុងការប្រកួត Champions League រវាង Inter Milan និង Real Madrid និងអាចនឹងមានកិច្ចព្រមព្រៀងនាពេលឆាប់ៗ។


ព្រះអង្គម្ចាស់ អាចនឹងទិញយក Inter Milan ក្នុងតម្លៃជាង ១ពាន់លានអឺរ៉ូ(ស្មើនឹងប្រមាណ១១៥៩លានដុល្លារ)ឯណោះប៉ុន្តែអ្នកកាសែត Federico Strumolo បានបង្ហើបថាការចរចានេះពុំទាន់មានផ្លែផ្កានៅឡើយទេ៕

ប្រភព៖ marca