ចាំមើលបានអត់? R.Madrid កំណត់យកតារាឆ្នើម Chelsea រូបនេះ ជាគោលដៅធំសម្រាប់ទីផ្សារដោះដូរខែមករា

//s9.kh1.co/ed/ed14e89259a518d0bb688b92a0c078438e467626.jpg
កីទ្បា

 ១៤-តុលា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

R.Madrid កំណត់យកតារាឆ្នើម Chelsea រូបនេះ ជាគោលដៅធំសម្រាប់ទីផ្សារដោះដូរខែមករា.

អឺរ៉ុប៖ ខ្សែការពារកណ្ដាល Antonio Rudiger របស់ក្រុមតោខៀវ Chelsea ត្រូវគេរាយការណ៍ថា បានក្លាយជាគោដៅផ្ទេរយកសំខាន់ជាងគេបំផុត សម្រាប់ក្រុមអធិរាជស Real Madrid នាទីផ្សារដោះដូរកីឡាករខែមករា ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Rudiger 
Rudiger 

កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ នឹងផុតកុងត្រាជាមួយក្រុម Chelsea នៅរដូវក្ដៅឆ្នាំក្រោយ បន្ទាប់ពីរូបគេបានច្រានចោលសំណើផ្ដល់ជូនកិច្ចសន្យាថ្មី ដែលផ្ដល់ថ្លៃឈ្នួលប្រមាណ ១២៥,០០០ផោន (ឬប្រមាណ១៧ម៉ឺនដុល្លារ) ក្នុងមួយសប្ដាហ៍។

Rudiger 
Rudiger 

ដូច្នេះហើយ Real Madrid បានកំណត់យក ​Rudiger ជាកីឡាករចំណូលថ្មីដ៏មានអាទិភាពបំផុត នាឆ្នាំទីផ្សារដោះដូរខែមករា ឆ្នាំក្រោយនេះ ដោយសារជឿជាក់ថារូបគេមានសមត្ថភាព អាចបំពេញចន្លោះប្រហោង ក្រោយការចាកចេញរបស់ Segio Ramos ទៅកាន់ក្លិប PSG និង Raphael Varane ទៅកាន់ក្លិប Manchester United៕

ប្រភព dailymail

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T