ត្រឹមត្រូវណាស់! លោក Honda បានផ្តាំទៅកូនក្រុមបែបនេះ ក្រោយ កម្ពុជា បំបាក់ កោះហ្គាំ ទទួលបានកៅអីឡើងទៅជុំបន្ត

//s9.kh1.co/c4/c49a6955b03aef372c01652250ffb407d3ceabf7.jpg
កីទ្បា

 ១៤-តុលា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

លោក Honda បានផ្តាំទៅកូនក្រុមបែបនេះ ក្រោយ កម្ពុជា បំបាក់ កោះហ្គាំ ទទួលបានកៅអីឡើងទៅជុំបន្ត

កម្ពុជា៖ អ្នកចាត់ការលោក Keisuke Honda ពិតជាបានចូលរួមចំណែកធំធេងមែនទែន ក្នុងការជួយជ្រុំជ្រែងឱ្យក្រុមជម្រើសជាតិ កម្ពុជា យកឈ្នះទៅលើក្រុម កោះហ្គាំ ក្នុងវគ្គជម្រុះ ហើយទទួលបានកៅអីឡើងទៅជុំទី ៣ នៃពានរង្វាន់ Asian Cup China ២០២៣ ជាបន្តទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Keisuke Honda 
  លោក Keisuke Honda 

គួរបញ្ជាក់ថា ការប្រកួតគឺបានធ្វើឡើងនៅទឹកដីនៃប្រទេស បារ៉ែន ដែលជាទឹកដីកណ្តាល, ក្នុងនោះក្រុម កម្ពុជា ពិតជាធ្វើបានល្អមែនទែន ដោយការប្រកួតទាំង ២ ជើងគឺបានទទួលជ័យជម្នះទាំងអស់ ពោលនៅជើងទី ១ ក្រុមគោព្រៃបានទទួលជ័យជម្នះក្នុងលទ្ធផល ១ ទល់នឹង ០ និងជើងទី ២ បានទទួលជ័យជម្នះក្នុងលទ្ធផល ២ ទល់នឹង ១។

កីឡាកររបស់កម្ពុជា
កីឡាកររបស់កម្ពុជា

យ៉ាងណាមិញ តាមរយៈជ័យជម្នះខាងលើលោក Honda ក៏ពុំទាន់សប្បាយចិត្តនឹងលទ្ធផលបែបនេះ ១០០ ភាគរយនោះដែរ, ដោយហេតុថាក្រុមរបស់លោកបានទទួលជ័យជម្នះក៏ពិតមែន ប៉ុន្តែកីឡាករគឺមិនទាន់យល់ចិត្តគ្នានៅលើទីលានបានល្អនៅឡើយ, ម្យ៉ាងទៀតលោកបានផ្តាំទៅកីឡាករទាំងអស់ថា គួរកុំទាន់ពេញចិត្តនឹងលទ្ធផលបែបនេះ ហើយត្រូវប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើការប្រកួតប្រជែងជាមួយក្រុមខ្លាំងៗនៅពេលខាងមុខទៀត។

  លោក Keisuke Honda 
  លោក Keisuke Honda 

យោងតាមគេហទំព័រផ្លូវការរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា, លោក Honda បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

ថ្ងៃនេះយើងឈ្នះអាចអបអរជ័យជម្នះនេះ ប៉ុន្តែសូមកុំមានអារម្មណ៍ថាយើងគ្រប់គ្រាន់ ឬពេញចិត្តជាមួយនឹងលទ្ធផលឈ្នះ ហ្គាំនេះ ព្រោះយើងមិនទាន់បានឈ្នះប្រទេសខ្លាំងៗនៅក្នុងតំបន់នៅឡើយទេ។ យើងទាំងអស់គ្នាគួរមានអារម្មណ៍ថាមិនគ្រប់គ្រាន់ ត្រូវប្រឹងប្រែងបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យប្រសើរជាងនេះ ទើបយើងអាចប្រកួតប្រជែងជាមួយប្រទេសផ្សេងៗបាន។ យើងត្រូវចេះគ្រប់គ្រងខ្លួនឯង អ្នកទាំងអស់គ្នាអាចអបអរថ្ងៃនេះ ហើយថ្ងៃស្អែកយើងត្រូវគិត និងរៀបចំខ្លួនបន្ទាប់ទៀត...៕

  លោក Keisuke Honda
ប្រសាសន៍របស់លោក Honda
ប្រសាសន៍របស់លោក Honda

ប្រភព សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T