កូរ៉េខាងត្បូង៖ បច្ចុប្បន្ន តារាចម្រៀងស្រីទាំងបីនាក់ខាងក្រោមនេះ កំពុងសាងប្រជាប្រិយភាពរបស់ខ្លួនលើវិស័យចម្រៀង K-Pop បានយ៉ាងមានឥទ្ធិពល ព្រមទាំងមានអ្នកគាំទ្រច្រើនស្ទើរគ្រប់ប្រទេសលើសកលលោក ជាមួយនឹងស្នាដៃជាច្រើនរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ក្រៅពីមានសមត្ថភាពពូកែៗហើយនោះ បើនិយាយពីរូបសម្រស់របស់នាងវិញ យើងអាចនិយាយបានថា ពួកគេសុទ្ធតែជាកំពូលស្រីស្អាត ដែលអ្នកណាៗឃើញហើយក៏តែងតែសរសើរមិនដាច់ពីមាត់។ ជាពិសេស ថ្មីៗនេះ ក៏មានប្រភពក្រៅប្រទេសមួយចំនួននាំគ្នាលើកយកសម្រស់របស់តារាស្រីបីរូបនេះ មកបង្ហាញឲ្យយើងឃើញថា ពួកគេស្អាតៗខ្លាំងនៅពេលលាបសក់ពណ៌បែបឆើតៗ ពោលគឺមើលទៅប្រៀបដូចជាតុក្កតាបាប៊ី (Barbie) យ៉ាងដូច្នោះ៕
១.Somi
តារាចម្រៀងទោលកូនកាត់រូបនេះ ពីមួយថ្ងៃមួយថ្ងៃ នាងកំពុងមានសក្ដានុពលខ្លាំងទៅលើសម្រស់របស់នាង មិនថាលេងស្ទាយ៍តែងខ្លួនបែបម៉េចក៏ដោយ។ ពិសេសពេលនាងដាក់ពណ៌ស ឬពណ៌ទង់ដែង និងពណ៌ផ្សេងទៀត មើលទៅដូចតុក្កតាមានជីវិតតែម្ដង។
២.Lisa (BLACKPINK)
តារាវ័យក្មេងជាងគេរបស់ BLACKPINK រូបនេះ ក៏ត្រូវមហាជនប្រដូចទៅនឹងតុក្កតាដែរ ពិសេសនៅពេលនាងលាបសក់ពណ៌ទង់ដែងដូចរូបខាងក្រោម និងលាបក្រេមបបូរមាត់ក្រហមក្រាស់បន្តិចនោះ មើលទៅពិតជាគួរឲ្យទាក់ទាញតែម្ដង។
៣.Jessica (SNSD)
សមាជិកក្រុមចម្រៀងដ៏ល្បីរូបនេះ ក៏ត្រូវបានគេលើកមកនិយាយដែរថា នាងមានមុខមាត់ដូចតុក្កតា ពេលតែងខ្លួននិងលេងម៉ូតសក់ពណ៌ឆើតៗ ដូចជាពណ៌ទង់ដែង ពណ៌ក្រហម ឬពណ៌ផ្សេងៗទៀត។
ប្រភព៖ kenh14.vn