តិចច្រឡំគំនូរអីទៅ ផ្លូវជាតិលេខ៦៧ ខេត្តបន្ទាយស្រី ស្អាតមានរបៀបរៀបរយ

//s9.kh1.co/c8/c8ee3018fac735caa8f582419afac44f9b4eca2d.jpg
សង្គម

 ១២-តុលា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

តាមផ្លូវជាតិលេខ៦៧ ស្រុកបន្ទាយស្រី ខេត្តសៀមរាប គឺកំពុងតែប្រែមុខមាត់ ឡើងសម្រស់ស្អាតទៅៗហើយ ដោយស្អាតភ្លឹងៗតែម្តងហើយ។

សៀមរាប​៖ នៅក្នុងពេលថ្មីៗនេះ តាមផ្លូវជាតិលេខ៦៧ ស្រុកបន្ទាយស្រី ខេត្តសៀមរាប គឺកំពុងតែប្រែមុខមាត់ ឡើងសម្រស់ស្អាតទៅៗហើយ ដោយមិនចាញ់រូបគំនូរគូរដោយវិចិត្រករដៃឯកប៉ុន្មាននោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្ងៃនេះ លោកអភិបាលស្រុកបន្ទាយស្រី​ ឃឹម​ ហ្វីណង់ បានជិតនៅតាមផ្លូវជាតិលេខ៦៧ ឃើញបងប្អូនអ្នកភូមិកំពុងនាំគ្នាកាប់ឆ្ការគម្ពោធព្រៃ និងដើមឈើដុះមិនមានរបៀបរៀបរយ ក៏ចុះសួរនាំនិងថ្លែងអំណរគុណពួកគាត់ ដែលបានចូលរួមដើម្បីភាពស្រស់ស្អាត និងលើកកម្ពស់សោភ័ណភាពនៃស្រុកបន្ទាយស្រី។

យ៉ាងណាមិញ សូមបញ្ជាក់ថា សកម្មភាពទាំងនេះត្រូវបានគាំទ្រថវិកាដោយគម្រោងសាច់ប្រាក់ពលកម្ម ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលស្រុកបន្ទាយស្រី និងអង្គការGiz ក្នុងគោលបំណងផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ចពីការរីករាលដាលនៃជំងឺកូវីដ អាចទទួលបានប្រាក់ចំណូលខ្លះៗដើម្បីទ្រទ្រង់ជីវភាពរបស់ពួកគាត់ជំនួសឱ្យប្រាក់ចំណូលដែលបាត់បង់ ក៏ដូចជាដើម្បីលើកកម្ពស់ការងារបរិស្ថានល្អ និងភាពស្រស់ស្អាតនៅតាមដងផ្លូវ ឱ្យបានស័ក្តិសមជាស្រុកទេសចរណ៍ផងដែរ។ ប្រជាពលរដ្ឋប្រមាណ ១៥០គ្រួសារ ដែលសុទ្ធសឹងតែជាអ្នករស់នៅតាមកំណាត់ផ្លូវពីភូមិព្រះដាក់រហូតដល់ប្រាសាទបន្ទាយស្រីនឹងអាចរកបានចំណូលប្រមាណ ៣០០$ក្នុងមួយគ្រួសារ នៅពេលដែលគម្រោងរយៈពេល ៣ខែនេះត្រូវបានបញ្ចប់៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ការកាប់ឆ្ការព្រៃនៅតាមចិញ្ជើមផ្លូវ
ការកាប់ឆ្ការព្រៃនៅតាមចិញ្ជើមផ្លូវ
ការកាប់ឆ្ការព្រៃនៅតាមចិញ្ជើមផ្លូវ
ការកាប់ឆ្ការព្រៃនៅតាមចិញ្ជើមផ្លូវ
  លោកអភិបាលស្រុកបន្ទាយស្រី​ ឃឹម​ ហ្វីណង់ និងប្រជាពលរដ្ឋ
  លោកអភិបាលស្រុកបន្ទាយស្រី​ ឃឹម​ ហ្វីណង់ និងប្រជាពលរដ្ឋ
ទិដ្ឋភាពផ្លូវជាតិលេខ៦៧
ទិដ្ឋភាពផ្លូវជាតិលេខ៦៧
ទិដ្ឋភាពផ្លូវជាតិលេខ៦៧
ទិដ្ឋភាពផ្លូវជាតិលេខ៦៧
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T