ធ្លាប់តែ សើចសប្បាយ តែ Peypey Dy មានរឿងមួយនេះ ដែលពិបាកសម្រេចចិត្តជាងគេ(មានវីដេអូ)

//s9.kh1.co/25/255d64e4d42cf0515ae28d45ad2521af6abdcf01.jpg
តារា & កម្សាន្ដ

 ១១-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ធ្លាប់តែ សើចសប្បាយ តែតារាប្រុស Peypey Dy មានរឿងមួយនេះ ដែលពិបាកសម្រេចចិត្តជាងគេ សូម្បីតែពេលគិតក៏ស្រក់ទឹកភ្នែក

រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា តារាប្រុស Peypey Dy ជាតារាហ្វេសប៊ុក ដែលមានប្រជាប្រិយភាពខ្លាំង លើបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈ ការបង្កើតវីដេអូបែបកំប្លែងៗប្លែកៗ ក៏ដូចជាសាច់រឿងខ្លីៗ ចែកជូនដល់អ្នកទស្សនាឲ្យមានភាពសប្បាយរីករាយ។      

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងមាន មនុស្សម្នាជាច្រើន តែងផ្ទុះសំណើចរាល់ពេលមានវត្តមាន តារាប្រុសរូបនេះ មិនតែប៉ុណ្ណោះ រូបលោកក៏ ត្រូវបានមហាជន ស្គាល់ថា ជាមនុស្សរីករាយ មិនសូវកើតទុក្ខច្រើនប៉ុន្មានទេ ព្រោះភាគច្រើនតារាប្រុសរូបនេះ តែងបង្ហោះវីដេអូ លេងសើចក្អាកក្អាយជាមួយនឹងក្រុមមិត្តភក្តិ។

តែផ្ទុយទៅវិញ ថ្មីៗនេះ ក្នុងកម្មវិធីមួយ រូបលោក បានទម្លាយរឿងដែល រូបលោក ពិបាកធ្វើចិត្តជាងគេ ជាពិសេស រាល់ពេលនឹកដល់ចំណុចនេះ គឺរូបលោកមិនដែល ទប់ទឹកភ្នែករួចឡើយ នោះគឺ ពេលដែលត្រូវចាកចេញ ដែលកន្លងមក តារាប្រុសរូបនេះ ធ្លាប់បានបង្ហើបរួចមកហើយថា គ្រួសាររបស់រូបលោកគឺរស់នៅក្រៅប្រទេស តែខ្លួនមិនទាន់ព្រមទៅនៅទេ ព្រោះនៅស្រុកខ្មែរ ខ្លួននៅមានសមត្ថភាពក្នុងការរកប្រាក់ នៅមានទីផ្សារ។

តែយ៉ាងណាក្តី អនាគតមើលមិនឃើញឡើយ ដូច្នេះអាចមានថ្ងៃណាមួយ រូបលោកអាចចាកចេញ តែរូបលោក មិនដឹងទាល់តែសោះថាតើ ត្រូវលួចចាកចេញម្នាក់ឯងដោយមិនប្រាប់ ឫ ត្រូវហៅមិត្តភក្តិរួមក្រុមមកជុំគ្នា ហើយនិយាយពាក្យលាគ្នា ព្រោះ ឲ្យតែនឹកឃើញ ការលាគ្នាគឺវា ពិតជាពិបាកចិត្តខ្លាំងណាស់ រូបលោកអាចខ្វះសង្សារបាន តែមិនអាចខ្វះមិត្តភក្តិមួយក្រុមនេះឡើយ ព្រោះពួកគេជាគ្រួសារទី២របស់ខ្លួន៕

បើចង់ដឹងឲ្យកានតែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   តារាប្រុស Peypey Dy
   តារាប្រុស Peypey Dy
   តារាប្រុស Peypey Dy
   តារាប្រុស Peypey Dy
មិត្តរួមក្រុមរបស់តារាប្រុស Peypey Dy
មិត្តរួមក្រុមរបស់តារាប្រុស Peypey Dy
មិត្តរួមក្រុមរបស់តារាប្រុស Peypey Dy
មិត្តរួមក្រុមរបស់តារាប្រុស Peypey Dy
Peypey Dy
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T