កម្សាន្ត៖ ខ្សែភាពយន្ដភាគ Squid Game កំពុងតែផ្ទុះការគាំទ្រជាខ្លាំងទូទាំងពិភពលោកក្លាយជាភាពយន្ដដែលមានអ្នកទស្សនាច្រើនជាងគេនៅក្នុង Netflix។ ចំណែកឯតួអង្គស្រីដែលទស្សនិកជនស្គាល់ថាជា Player 067 នោះសម្ដែងដោយតារាស្រី Jung Hoyeon នាងក៏ទទួលបានការគាំទ្រជាខ្លាំងមិនធម្មតាដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាសម្ដែងស្រីនេះ បានកើនឡើងចំនួនអ្នកតាមដាននៅក្នុងគណនី Instagram ជារឿយៗដែលពីមុននាងមានអ្នក Follow ត្រឹមតែជាង ៩ម៉ឺននាក់ ប៉ុន្ដែមកដល់ថ្ងៃនេះ Hoyeon មានរហូតដល់ទៅ ១២លាននាក់ជាងដែលធ្វើឲ្យនាងក្លាយជាតារាសម្ដែងកូរ៉េទី២ដែលមានអ្នកតាមដានច្រើនជាងគេ។

លើសពីនោះ ចំនួន Follower របស់ Hoyeon លើសកំពូលតារាសម្ដែងស្រី Song Hye Kyo ដែលពីមុននាងឈរនៅលំដាប់ទី២។ វាជាលើកដំបូងដែលមានតារាស្រីល្បីលឿនដល់ថ្នាក់នេះ ទាំងដែលនេះជាការចូលសម្ដែងលើកដំបូងរបស់ Hoyeon ផងដែរ៕

