តារាកម្សាន្ត÷ កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងស្រីដ៏មានឈ្មោះបោះសម្លេងនៅក្នុងផលិតកម្មរស្មីហង្សមាស អ្នកនាងពេជ្រ សោភា បានសាងភាពភ្ញាក់ផ្អើលជាខ្លាំងដល់ហ្វេនៗ និងមហាជនដែលជាអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ក្រោយបានបង្ហោះសារចាក់ដោតមួយឃ្លា ក្រោយឃើញព័ត៌មានមួយរបស់ប្រទេសថៃ បានចុះផ្សាយថាល្ខោនខោលជាសម្បត្តិរបស់មនុស្សជាតិ មិនមែនជារបស់ខ្មែរទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ឆ្លើយតបទៅនឹងព័ត៌មាននេះ ក្នុងនាមជាកូនខ្មែរមួយរូប អ្នកនាងពេជ្រ សោភា បានបង្ហោះសារយ៉ាងដូច្នេះថា÷

រឿងនេះយូរនៅអ្នកទាំងគ្នាខ្ញុំទើបតែមើលឃើញ ដោយសាររាល់ដងឃើញតែបងប្អូនខ្មែរថាគ្នាទៅវិញទៅមក គួរឈប់ចង់គុំនំនឹងខ្មែរគ្នាឯងទៅ កុំប្រទេសគេមើលមកថាពួកយើងមិនចេះស្រលាញ់គ្នាកុំទើសតែខ្មែរគ្នាឯងពេក តិចបាត់បង់អស់
ចង់ជ្រាបកាន់តែច្បាស់បន្ថែមទៀតនោះ សូមទស្សនារូបភាពខាងក្រោមនេះ÷




