ញាក់សាច់! ចេញហើយបញ្ជីឈ្មោះក្រុមបារាំងត្រៀមលេងពាន Nations League សុទ្ធតែអ្នកល្បីឈ្មោះ

//s9.kh1.co/21/215b028934eb25034d589ea557a6cf06efc049ec.jpg
កីទ្បា

 ០២-តុលា-២០២១ ៨ព្រឹក · ៤ ឆ្នាំមុន

បារាំងបានបង្ហាញបញ្ជីឈ្មោះកីឡាករទាំង២៣រូបត្រៀមប្រកួតពានរង្វាន់ Nations League

បារាំង៖ សហព័ន្ធបាល់ទាត់ប្រទេសបារាំងបានបង្ហាញបញ្ចីឈ្មោះកីឡាករទាំង២៣រូបដែលនឹងត្រៀមប្រមូលផ្តុំហ្វឹកហាត់ដើម្បីចូលរួមការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Nations League ទល់នឹង ក្រុមជម្រើសជាតិប៊ែលហ្សិក នៅរាត្រីថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិបារាំង
ក្រុមជម្រើសជាតិបារាំង

ជាការពិតណាស់ សម្រាប់បញ្ជីឈ្មោះក្រុមជម្រើសជាតិបារាំង ​គឺ សម្បូរទៅដោយកីឡាករល្បីៗឈ្មោះដែលមានដូចជា Kylian MbappeAntoine Griezmann និង Karim Benzema ជាដើមសុទ្ធតែទទួលបានការកោះហៅពីគ្រូបង្គោលលោក Didier Deschamps ខណៈ ខ្សែបម្រើការពារ N'Golo Kante ពុំទទួលបានការកោះហៅឡើយ។

កីឡាករ Antoine Griezmann, Kylian Mbappe និង Karim Benzema
កីឡាករ Antoine Griezmann, Kylian Mbappe និង Karim Benzema

ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំង២៣រូបរបស់ក្រុមជម្រើសជាតិបារាំង៖

អ្នកចាំទី៖ Hugo Lloris, Mike Maignan និង Benoit Costil។

ខ្សែការពារ៖ Lucas Digne , Leo Dubois , Lucas Hernandez , Presnel Kimpembe , Jules Kounde, Dayot Upamecano, Raphael Varane និង Benjamin Pavard។

ខ្សែបម្រើ៖ Matteo Guendouzi, Theo Hernandez, Paul Pogba, Aurelien Tchouameni , Adrien Rabiot និង Jordan Veretout។

ខ្សែប្រយុទ្ធ៖ Karim Benzema , Wissam Ben Yedder , Moussa Diaby, Antoine Griezmann , Anthony Martial និង Kylian Mbappe៕

បញ្ជីឈ្មោះរបស់ក្រុមជម្រើសជាតិបារាំង
បញ្ជីឈ្មោះរបស់ក្រុមជម្រើសជាតិបារាំង

ប្រភព goal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T