ខេត្តពោធិ៍សាត់÷ យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៩២១/៧០៧ ប្រថាប់និងឡាយព្រះហស្ថលេខានៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី បានធ្វើការត្រាស់បង្គាប់ ផ្ទេរភារកិច្ច ឯកឧត្តម ម៉ៅ ធនិន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ទៅជាអភិបាល នៃគណៈអភិបាលខេត្តកំពត ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា កាលពីពេលកន្លងទៅឯកឧត្តម ម៉ៅធនិន បានធ្វើឲ្យមហាជន និងប្រជាពលរដ្ឋទូទាំងខេត្តមានការគោរពស្រលាញ់ជាខ្លាំង ក្រោយពេលដែលឯកឧត្តមបានបើកវេទិកាដោះស្រាយរឿងក្តី និងវិវាទជូនដល់ប្រជាជនរហូតទទួលបានការស្ងប់ស្ញែងពីសំណាក់មហាជន និងប្រជាពលរដ្ឋផ្ទាល់តែម្តង៕
ចង់ជ្រាបកាន់តែច្បាស់ សូមអានព្រះរាជក្រឹត្យដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷
