ខ្ចិលគិតច្រើន បុរសរូបនេះ ចាត់ការក្រពើដោយប្រើធុងសំរាម (មានវីដេអូ) - Khmerload

ខ្ចិលគិតច្រើន បុរសរូបនេះ ចាត់ការក្រពើដោយប្រើធុងសំរាម (មានវីដេអូ)

https://s9.kh1.co/ee/eef41cfdfdd1c59a48d215cbbf815087c13f05eb.jpg
ប្លែកៗ
 30-Sep-2021 2pm · 2 months ago

ទម្រាក់គំរបធុងសំរាមឲ្យត្រូវក្បាលរបស់ក្រពើ ដែលបណ្ដាលឲ្យក្រពើស្លន់ស្លោរជាប់ខ្លួនក្នុងធុងសំរាម

អាមេរិក៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បានសម្ដែងការភ្ញាក់ផ្អើល និងកោតសរសើរ ជុំវិញវីដេអូឃ្លីបមួយ ដែលថតបង្ហោះចែកចាយនូវសកម្មភាព បុរសម្នាក់ឈ្មោះថា Malik និងជាពេទ្យទាហាន បានទប់ទល់ជាមួយនឹងក្រពើមួយក្បាល ដោយខ្លួនគាត់ផ្ទាល់តែម្ដង។

តាមប្រភពដើមនៃអត្ថបទបានឲ្យដឹងថា វីដេអូឃ្លីបនេះ ត្រូវបានថតឡើងនៅទីធ្លាខាងមុខផ្ទះរបស់បុរសខាងលើ ក្នុងទីក្រុង Mount Dora នៃសហរដ្ឋអាមេរិក ហើយយកទៅបង្ហោះចែកចាយដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង តាមរយៈ​វីដេអូឃ្លីប បង្ហាញឲ្យឃើញថា បុរសរូបនេះបានរុញធុងសំរាមដែលផ្ដួលទៅលើដី និងមានទំហំធំល្មមមួយនៅចំពីមុខក្រពើ រួចគាត់បានរំកិលធុងសំរាមទៅមុខបន្ដិចម្ដងៗ ដើម្បីឲ្យក្រពើដកថយ ខណៈក្រពើកំពុងចំហមាត់យ៉ាងធំ។ មិនយូរប៉ុន្មាន គាត់ក៏អាចគ្រប់គ្រងស្ថានភាពបាន ដោយរំកិលធុងសំរាម និងទម្រាក់គំរបធុងសំរាមឲ្យត្រូវក្បាលរបស់ក្រពើ ដែលបណ្ដាលឲ្យក្រពើស្លន់ស្លោរជាប់ខ្លួនក្នុងធុងសំរាម និងលេចចេញតែកន្ទុយបន្ដិចប៉ុណ្ណោះ ហើយឃើញដូច្នេះ គាត់ក៏បានទាញធុងសំរាមឡើង និងបិទគំរបតែម្ដង។ ក្រោយមកទៀត គាត់បានរុញធុងសំរាម និងច្រាន់ចោលទៅក្បែរបឹងមួយកន្លែង ដើម្បីឲ្យក្រពើវារចូលទៅក្នុងទឹកវិញផងដែរ។

យ៉ាងណាមិញ​ ជុំវិញភាពក្លាហានខាងលើនេះ លោក Malik បាននិយាយថា គាត់មិនគិតអ្វីច្រើនទេ ព្រោះពេលនោះគាត់មានកូនៗដែលត្រូវការពារ ហើយគាត់ក៏ចាប់អារម្មណ៍លើអាជីវកម្មចាប់ក្រពើផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖ 

https://s9.kh1.co/__image/w=631,h=465,q=100/d4/d4d39c0a6a555259419a44c98715e24b3344709f.jpg
រូបភាព
https://s9.kh1.co/__image/w=306,h=310,q=100/35/35d9959c8ea36734fe41d05143111060fdadc01c.jpg
រូបភាព
https://s9.kh1.co/__image/w=305,h=308,q=100/5f/5f9bfc21291026cfd1a1b316d92f12cbfd8f49b7.jpg
រូបភាព
https://s9.kh1.co/__image/w=305,h=392,q=100/a1/a100df24e668a57ca134dd1894f17588b4f3da3a.jpg
រូបភាព
https://s9.kh1.co/__image/w=630,h=600,q=100/b1/b1a7ec3cc91a2e18a806ef9c4fc6593af4c5eb00.jpg
រូបភាព
https://s9.kh1.co/__image/w=630,h=609,q=100/82/821a7d6218eb3426b5f4d1b206f5fa60b5cbe1c9.jpg
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង