សារមន្ទីរឲ្យវិចិត្រកររូបនេះ កែសម្រួលស្នាដៃសិល្បៈ លុះសមិទ្ធផលចេញមក បែរជាបែបនេះ - Khmerload

សារមន្ទីរឲ្យវិចិត្រកររូបនេះ កែសម្រួលស្នាដៃសិល្បៈ លុះសមិទ្ធផលចេញមក បែរជាបែបនេះ

https://s9.kh1.co/8c/8c8dcf7fef85d320c998f492793375b909267076.jpg
ប្លែកៗ
 29-Sep-2021 3pm · 2 months ago

ផ្ដល់ប្រាក់ចំនួន៨៤,០០០ដុល្លារអាមេរិក ទៅកាន់វិចិត្រករម្នាក់ឈ្មោះ Jens ដើម្បីកែសម្រួលស្នាដៃសិល្បៈចំនួនពីរឡើងវិញទាក់ទងពីការប្រើប្រាស់ក្រដាសប្រាក់

ដាណឺម៉ាក៖ សារមន្ទីរ Kunsten Museum of Modern Art ស្ថិតក្នុងទីក្រុង Aalborg ប្រទេសដាណឺម៉ាក បាន ផ្ដល់ប្រាក់ចំនួន៨៤,០០០ដុល្លារអាមេរិក ទៅកាន់វិចិត្រករម្នាក់ឈ្មោះ Jens ដើម្បីកែសម្រួលស្នាដៃសិល្បៈចំនួនពីរឡើងវិញទាក់ទងពីការប្រើប្រាស់ក្រដាសប្រាក់ ដែលជាស្នាដៃមានប្រជាប្រិយភាពបំផុតរបស់គាត់។ តែតួយ៉ាង វិចិត្រកររូបនេះ បានយកប្រាក់ទាំងអស់ និងផ្ញើការងាររបស់ខ្លួនទៅកាន់សារមន្ទីរ ដោយស៊ុមផ្ទាំងក្រណាត់ទទេស្អាតចំនួនពីរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សររវាងភាគីទាំងពីរ គឺវិចិត្ររូបនេះ ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ក្រដាសប្រាក់ខាងលើ ដើម្បីកែសម្រួលឡើងវិញនូវសិល្បៈក្រដាសប្រាក់ចំនួនពីរ ដែលគាត់បានបង្កើតឡើងក្នុងឆ្នាំ២០០៧ និងឆ្នាំ២០១០។ ហើយស្នាដៃសិល្បៈដើម បានបង្ហាញពីប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមរបស់ Austrians និង​ Danes ដោយប្រើវិក័យប័ត្រប្រាក់ ​ ដែលពេលនេះក្នុងស៊ុមផ្ទាំងក្រណាត់គ្មានឃើញក្រដាសប្រាក់ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ វិចិត្រកររូបនេះបាននិយាយថា៖

គាត់មានប្រតិកម្មចំពោះតម្លៃសេវាដែលខាងសារមន្ទីរផ្ដល់ជូនគាត់ ដែលការបញ្ចប់ការងារនឹងតម្រូវឲ្យគាត់បង់ប្រាក់ប្រមាណ៣,៩០០ដុល្លារអាមេរិកពីក្នុងហោប៉ៅរបស់ខ្លួនទៀត។

វិចិត្រកររូបនេះ

យ៉ាងណាមិញ វិចិត្រកររូបនេះ មិនមានគម្រោងនឹងប្រគល់ប្រាក់មកឲ្យខាងសារមន្ទីរវិញទេ ដែលគាត់មានពេលរហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ខាងមុខនេះប៉ុណ្ណោះដើម្បីប្រគល់ប្រាក់ ហើយបើមិនដូច្នោះទេ គាត់នឹងត្រូវចាប់ខ្លួនផងដែរ៕

ប្រភព: Uniladhyperallergic

សូមទស្សនារូបភាពខាងក្រោម៖

https://s9.kh1.co/__image/w=650,h=488,q=100/29/295d92603bddfb6483c3ed041831e146a4fb7355.jpg
ស៊ុមផ្ទាំងដែលវិចិត្រករផ្ញើទៅ
https://s9.kh1.co/__image/w=650,h=434,q=100/40/40218f0da15cd965ac8c862428d99d44aa3aba89.jpg
វិចិត្រករ
https://s9.kh1.co/__image/w=650,h=957,q=100/0d/0d8448157b37c2286b90f66a19680c71be3aad14.jpg
វិចិត្រករ
Meas Chandara
D.R

អត្ថបទទាក់ទង