និស្សិតឥណ្ឌា ប្រើក្បាច់បើកចាក់ សុទ្ធតែបង្កប់ប្លូធូក្នុងស្បែកជើង អំឡុងពេលប្រលង - Khmerload

និស្សិតឥណ្ឌា ប្រើក្បាច់បើកចាក់ សុទ្ធតែបង្កប់ប្លូធូក្នុងស្បែកជើង អំឡុងពេលប្រលង

https://s9.kh1.co/16/166eecf40a5ebfbf1c3cfce935238624087e9a72.jpg
ប្លែកៗ
 29-Sep-2021 9am · 2 months ago

និស្សិត១០នាក់ ត្រូវបានចាប់ខ្លួនដោយមានការសង្ស័យនៅខាងក្រៅសាលប្រលង មុនពេលចូលប្រលង

ឥណ្ឌា៖ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ប្រទេសឥណ្ឌាបានដំណើរនូវការប្រលងចូលធ្វើជាគ្រូបង្រៀនសម្រាប់និស្សិតចំនួនប្រមាណ១.៦លាននាក់ ក្នុងរដ្ឋ Rajasthan ដែលមានការអនុញ្ញាតឲ្យបិទបណ្ដាញអ៊ីនធឺណេតតាមទូរសព្ទដៃ ខណៈការប្រលងកំពុងដំណើរការ ចៀសវាងនិស្សិតៗលួចចម្លងឯកសារផ្សេងៗ។

ទន្ទឹមនឹងនេះដែរ មាននិស្សិតមួយក្រុម បានរៀបចំផែនការដើម្បីដោះស្រាយបញ្ហានេះជាមួយប្លូធូ ដែលលាក់ក្នុងស្បែកជើងផ្ទាត់របស់ពួកគេ និងអាចតេចេញឬចូលធម្មតាតាមរយៈប្រព័ន្ធឥតខ្សែទៅកាន់ឧបករណ៍ផ្សេងទៀត ដែលពួកគេលាក់ក្នុងត្រចៀក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង អ្នកស្រី Priti Chandra ជាមន្ត្រីប៉ូលិសបាននិយាយថា៖

ផែនការនេះគឺធ្វើឡើងសម្រាប់អ្នកសមគំនិតនៅខាងក្រៅ ដើម្បីតេលាក់លាមអានចម្លើយត្រឹមត្រូវចំពោះការប្រលង។ ហើយនិស្សិតដែលប្រុងប្រលងដើម្បីក្លាយខ្លួនជាគ្រូបង្រៀនចំនួន១០នាក់ ត្រូវបានចាប់ខ្លួនដោយមានការសង្ស័យនៅខាងក្រៅសាលប្រលង មុនពេលចូលប្រលង ហើយឧបរណ៍នៅក្នុងស្បែកជើងរបស់ពួកគេត្រូវបានរកឃើញ។ ពួកគេពិតជាមានភាពវៃឆ្លាតយ៉ាងខ្លាំងខាងបច្ចេកវិទ្យា។

   អ្នកស្រី Priti Chandra

យ៉ាងណាមិញ ជុំវិញព័ត៌មាននេះ ត្រូវបានចែករំលែកទៅកាន់មណ្ឌលប្រលងផ្សេងៗទៀតទាន់ពេលវេលា ដែលខាងមណ្ឌលបានស្នើសុំឲ្យនិស្សិតដោះស្បែកជើងចេញនៅខាងក្រៅសាលប្រលងផងដែរ៕

ប្រភព: straitstimes

សូមទស្សនារូបភាពខាងក្រោម៖

https://s9.kh1.co/__image/w=368,h=439,q=100/e1/e186ea0991a1d4e89b0de777b89681bcb663f846.jpg
រូបភាព
https://s9.kh1.co/__image/w=370,h=440,q=100/58/581d4432491ca826c3e8f1b1d20ba130034a4bb8.jpg
រូបភាព
https://s9.kh1.co/__image/w=294,h=337,q=100/5e/5e60d44b23bfed791c6e32831257d1f65c9d743c.jpg
រូបភាព
https://s9.kh1.co/__image/w=292,h=338,q=100/ff/ff3281be258ebfb924941bec64168f005423e8aa.jpg
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង