រាជធានីភ្នំពេញ ៖ ក្រោយចូលប្រឡូក ក្នុងការងារសិល្បៈរហូតមកទល់នឹងពេលនេះ តារាសម្តែងស្រី ស៊ីន យូប៊ីន កាន់តែធ្វើឲ្យ ប្រជាប្រិយភាពរបស់ខ្លួន ទទួលការគាំទ្រកាន់តែច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ ដោយក្នុងនោះ មហាជនផ្ទុះការកោតសរសើរពី ការសម្តែងរបស់ខ្លួនហាក់ដូចធម្មជាតិ មិនតែប៉ុណ្ណោះ តារាសម្តែងលំដាប់ប្រទេសរូបនេះ ក៏ត្រូវគេ ដឹងថា ចរឹកលក្ខណៈនៅខាងក្រៅឆាក ក៏មិនចេះឆ្មើងឆ្មៃដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នា ជឿជាក់ថា អ្នកគាំទ្រមួយចំនួនធំ ធ្លាប់តែបានដឹងថា រូបនាងជា តារាស្រីមាន ទេសកោសល្យច្រើន ទាំងអាចសម្តែង អាចច្រៀង អាចកាន់កម្មវិធីបានទៀត តែផ្ទុយទៅវិញ ក្រៅពីនេះ រូបនាង ក៏មានការងារជាច្រើនទៀត ក្នុងនោះ ក៏មានទាំងការងារការិយាល័យ និងការគ្រប់គ្រងជំនួញ ផងដែរ។
គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះ បានបញ្ជាក់តាមរយៈ ការឆ្លើយ Q&A ក្នុងStory របស់ Instagram ដែលធ្វើឲ្យ ហ្វេនៗមួយចំនួនភ្លឺភ្នែក ម្នាក់ៗភ្ញាក់ផ្អើលមិនតិចទេ ដោយរូបនាង បង្ហើបថា រូបនាងសព្វថ្ងៃជា នាយកប្រតិបត្តិរបស់ក្រុមហ៊ុនមួយ ដែលមាន ជំនួញ៤ផ្សេងទៀត នៅក្រោមនោះ មិនតែប៉ុណ្ណោះ រូបនាង ក៏មានតំណែងជា Marketing director នៅក្រុមហ៊ុនរបស់ម៉ាក់មួយទៀត អ្វីដែលពិសេសនោះគឺ រូបនាងជា ម្ចាស់ហាងដោយផ្ទាល់ របស់ហាងតែគុជល្បីឈ្មោះមួយកន្លែងនៅកម្ពុជា នោះគឺ Fire Tiger៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖