កម្ពុជា៖ ពិតណាស់ កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសជាផ្លូវការនូវឈ្មោះកីឡាករជម្រើសជាតិ ដែលត្រូវបានកោះហៅសម្រាប់ត្រៀមចូលរួមការប្រកួតវគ្គជម្រុះពានរង្វាន់ AFC ASIAN CUP CHINA 2023 និង AFC U23 ASIAN CUP Uzbekistan 2022។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅក្នុងនោះ ខ្សែបម្រើក្រុមសឹង្ហក្រហមភ្នំពេញក្រោន កីឡាករ ជួន ចាន់ចាវ ដែលខកខានជាប់ជម្រើសជាតិអស់រយៈពេលជាង៤ឆ្នាំ ក៏ត្រូវបានកោះហៅសាជាថ្មីផងដែរ និងបានសម្ដែងអារម្មណ៍រីករាយ ក៏ដូចជាការតាំងចិត្ដយ៉ាងដូច្នេះថា៖
ខ្ញុំពិតជាមានអារម្មណ៍រំភើបជាខ្លាំងនៅពេលដែលបានដឹងថា ខ្លួនឯងជាប់ជម្រើសជាតិម្តងទៀត ព្រោះខ្ញុំខានជាប់យូរហើយ ដោយជាប់ចុងក្រោយនោះជំនាន់លោកគ្រូ Leonardo Vitorino។ ខ្ញុំនឹងនៅតែបន្តការខិតខំប្រឹងប្រែងបន្ថែមទៀតបើទោះបីជាពេលនេះបានជាប់ជម្រើសជាតិក៏ដោយ ហើយអ្វីកាន់តែពិសេសនោះគឺខិតខំធ្វើយ៉ាងណាបង្ហាញខ្លួនឲ្យបានល្អជាមួយក្រុមភ្នំពេញក្រោន ព្រោះជាក់ស្តែងនៅឆ្នាំនេះខ្ញុំបានលេងច្រើនប្រកួតដែលធ្វើឲ្យខ្ញុំមានឱកាសក្នុងការបង្ហាញបានច្រើនជាឆ្នាំមុនៗ។

គួរឲ្យដឹងដែរថា ក្រៅតែពី ចាន់ចាវ កីឡាកររបស់ភ្នំពេញក្រោនចំនួន៣រូបផ្សេងទៀតដូចជា អ៊ន ចាន់ប៉ូលីន លឹម ពិសុទ្ធ និងយ៉ើ សាហ្វី ក៏បានជាប់ជម្រើសជាតិផងដែរ៕
ប្រភព៖ ppcfc