អត់ថប់ទេ? បុរសចិនម្នាក់នេះ ពាក់ម៉ាស់ម្ដងរាប់ជាន់ការពារកុំឲ្យឆ្លងកូវីដ នៅលើរថភ្លើង (មានវីដេអូ)

//s9.kh1.co/4e/4e1ab4f87d47dbb3d25d606d7bff3cad23173b2e.jpg
សង្គម

 ២៧-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

វីដេអូមានអ្នកចុចចូលទស្សនាដល់ទៅ៤លានដងឯណោះ ក្នុងរយៈពេលត្រឹមតែ៥ម៉ោងប៉ុណ្ណោះ។

ចិន៖ កាលពីថ្មីៗនេះ មានបុរសម្នាក់មិនត្រូវបានគេស្គាល់អត្តសញ្ញាណ និងជាអ្នកដំណើរលើរថភ្លើងមួយខ្សែនៅទីក្រុងប៉េកាំង ប្រទេសចិន ដែលគាត់បានពាក់នូវម៉ាស់ការពារពីជំងឺកូវីដ-១៩ជាច្រើនជាន់។ ហើយសកម្មភាពបែបនេះ បានបង្កឲ្យគេឯងមានការភ្ញាក់ផ្អើល និងអស់សំណើចយ៉ាងខ្លាំង រហូតដល់គេថតជាវីដេអូ និងយកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គម Weibo ដោយមានអ្នកចុចចូលទស្សនាដល់ទៅ៤លានដងឯណោះ ក្នុងរយៈពេលត្រឹមតែ៥ម៉ោងប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ខណៈវីដេអូកំពុងទទួលបានភាពល្បីល្បាញ ក៏មានមហាជនមួយចំនួនបានសរសើរពីការចេះការពារខ្លួនរបស់គាត់ និងមួយចំនួនចំនួនទៀត បានបញ្ចេញមតិដោយលើកឡើងថា គាត់ធ្វើបែបនេះ អាចថប់ថង្ហើម និងខ្ជះខ្ជាយម៉ាស់ផងដែរ។ ហើយជាធម្មតាការពាក់ម៉ាស់ច្រើនជាន់បែបនេះ វាពិតជាធ្វើឲ្យមានការឈឺស្លឹកត្រចៀកយ៉ាងខ្លាំង និងមើលទៅក៏ការពារខ្លួនហួសហេតុពេកដែរ៕

ប្រភព: hype.my

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T