ម្ដងទៀតហើយ! ប្រទះឃើញសត្វចម្លែកធំមួយក្នុងទឹក ថតដោយដ្រូន (មានវីដេអូ)

//s9.kh1.co/4f/4f92daccfea71aa77f6dba33d1c403d374d17ff4.jpg
សង្គម

 ២៧-កញ្ញា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ចៃដន្យ មានស្រមោលខ្មៅមួយបង្ហាញឡើងនៅក្នុងទឹក និងមានរូបរាងជាសត្វចម្លែក ដែលមានឈ្មោះថា Loch Ness

ស្កុតឡែន៖ កាលពីពាក់កណ្ដាលឆ្នាំ២០២០កន្លងទៅនេះ មានអ្នកទេសចរម្នាក់ បានទៅកម្សាន្តនៅបឹង Loch of Banks នៃប្រទេសស្កុតឡែន និងបានថតជាប់សត្វចម្លែម៉្យាងដែលមានទំហំធំ ដោយចៃដន្យក្រោយពីវាបានបង្ហាញខ្លួន ដែលផុសនៅលើផ្ទៃទឹកមួយស្របក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីថ្មីៗនេះ លោក Richard Mavor អាយុ៥៤ឆ្នាំ បានទៅដល់ទីតាំងបឹងខាងលើ និងបង្ហោះកាមេរ៉ាដ្រូនដើម្បីផ្ដិតយកទិដ្ឋភាពដ៏ស្រស់ស្អាតពីលើអាកាស។ តែចៃដន្យ មានស្រមោលខ្មៅមួយបង្ហាញឡើងនៅក្នុងទឹក និងមានរូបរាងជាសត្វចម្លែក ដែលមានឈ្មោះថា Loch Ness។ ហើយដំបូងឡើយគាត់មិនបានចាប់អារម្មណ៍ឡើយ រហូតដល់ពេលយកទៅបង្ហោះចែកចាយនៅលើបណ្ដាញអ៊ីនធឺណេត ក៏ស្រាប់តែមានអ្នកទស្សនាបានសង្កេតឃើញ និងប្រាប់គាត់ឲ្យពិនិត្យមើលឡើងវិញតែម្ដង។

យោងតាមសម្ដីរបស់គាត់ផ្ទាល់បាននិយាយ៖

ខ្ញុំពិតជាមិនចង់ជឿវាទេ ដោយខ្ញុំបានពិនិត្យមើលខ្សែវីដេអូនៃទិដ្ឋភាពឡើងវិញជាច្រើនសារ ដែលគោលបំណងរបស់ខ្ញុំគ្រាន់តែចង់ផ្ដិតយកទេសភាពប៉ុណ្ណោះ។ ខ្ញុំមិនបានកត់សម្គាល់នូវអ្វីឡើយ រហូតដល់មានអ្នកប្រាប់ថាប្រុងប្រយ័ត្នចំពោះកន្លែងនោះ។ ស្រមោលខ្មៅនោះអាចជាការចាំងពន្លឺ តែវាជាសត្វចម្លែក Loch Ness ឬយ៉ាងណាក៏យើងមិនអាចដឹងច្បាស់ឡើយ។ ប៉ុន្ដែពេលនោះ គ្មានឈឺអណ្ដែតនៅក្បែរៗនោះទេ៕

  លោក Richard Mavor

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សត្វចម្លែកដែលគេប្រទះឃើញកាលពីថ្មីៗនេះ
សត្វចម្លែកដែលគេប្រទះឃើញកាលពីថ្មីៗនេះ
សត្វចម្លែកដែលគេប្រទះឃើញកាលពីថ្មីៗនេះ
សត្វចម្លែកដែលគេប្រទះឃើញកាលពីថ្មីៗនេះ
សត្វចម្លែកដែលគេធ្លាប់ប្រទះឃើញយូរណាស់មកហើយ
សត្វចម្លែកដែលគេធ្លាប់ប្រទះឃើញយូរណាស់មកហើយ
រូបសត្វចម្លែកនៅក្នុងឯកសារប្រវត្តិសាស្ត្រ
រូបសត្វចម្លែកនៅក្នុងឯកសារប្រវត្តិសាស្ត្រ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T