បរទេស៖ អង្គការមួយបានរៀបចំដំណើរការប្រកួតបាល់ទាត់ពិភពលោកប្រចាំឆ្នាំ សម្រាប់មនុស្សយន្ត តាំងពីឆ្នាំ១៩៩៧។ បង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ត្ររ៉ូបូត ការប្រកួត Robot Soccer World Cup ឬ RoboCup បានកំណត់គោលដៅដោយមហិច្ឆតា។ នៅពាក់កណ្ដាលសតវត្សរ៍ទី២១ ក្រុមកីឡាបាល់ទាត់ដែលជារ៉ូបូតស្វ័យប្រវត្តិរាងដូចមនុស្ស នឹងអាចឈ្នះការប្រកួតបាល់ទាត់មួយ ដោយគោរពតាមច្បាប់ផ្លូវការរបស់ FIFA ដែលតទល់គ្នានឹងអ្នកឈ្នះពាន់រង្វាន់ World Cup ចុងក្រោយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុម RoboCup ជាច្រើនបានប្រើប្រាស់រ៉ូបូតរាងដូចមនុស្សជាមួយនឹងប្រព័ន្ធសូហ្វវែរបញ្ញាសិប្បនិម្មិតកំពូល (AI) ដែលអាចឲ្យពួកវាធ្វើការសម្រេចចិត្តដោយខ្លួនឯង ថាតើគួរតែស៊ុតឬក៏បញ្ជូនបាល់។ ប៉ុន្តែតើមនុស្សយន្តទាំងនេះអាចល្អគ្រាប់គ្រាន់ ដើម្បីផ្ដួលក្រុមមនុស្ស ដែលឈ្នះពាន់រង្វាន់បាល់ទាត់ពិភពលោក នៅឆ្នាំ២០៥០ទេ?
ទន្ទឹមនឹងនេះដែរ RoboCup មានគោលបំណងមួយទៀត ដែលប្រើប្រាស់ជាយាន សម្រាប់ការផ្សព្វផ្សាយទាំងរ៉ូបូតនិងបញ្ញាសិប្បនិម្មិត។ ក្រុមមកពីជុំវិញពិភពលោកចូលរួមការប្រកួតប្រជែងជាសកល ដែលបច្ចុប្បន្នមានប្រភេទផ្នែកផ្សេងៗគ្នា។ នៅក្នុង Standard Platform League ក្រុមទាំងឡាយនឹងប្រើប្រាស់រ៉ូបូតដូចគ្នា ដូច្នេះពួកគេនឹងផ្ដោតទៅលើការអភិវឌ្ឍសូហ្វវែរបញ្ញាសិប្បនិម្មិត។ ខណៈនៅក្នុង Humanoid League ក្រុមនឹងរចនានិងបង្កើតមនុស្សយន្តផ្ទាល់ខ្លួន ដូច្នេះពួកគេត្រូវតែអភិវឌ្ឍន៍ទាំងបញ្ញាសិប្បនិម្មិត និងរាងកាយមនុស្សយន្ត៕
ប្រភព: BBC