រាជធានីភ្នំពេញ ៖ ទោះបីជា ប្រឡូកក្នុងវិស័យចម្រៀងនៅកម្ពុជា ច្រើនឆ្នាំក្តីក៏ពិតមែន តែតារាចម្រៀងកូនមួយ អ្នកនាង ឱក សុគន្ធកញ្ញា នៅតែទទួលការគាំទ្រខ្លាំងក្លាដដែលពី មហាជនខ្មែរ ដោយសារតែ សំនៀងមានទឹកដម ទាក់ទាញចិត្ត អ្នកស្តាប់ឲ្យជាប់ចិត្ត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ ស្របពេលរដូវភ្ជុំបិណ្ឌ បណ្តាអ្នកគាំទ្រ តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ មិនឲ្យហ្វេនៗខកចិត្តឡើយ ជាមួយនឹងចំណងដៃ បទចម្រៀងថ្មី «ស្រណោះខែភ្លៀង»។
ជាមួយគ្នានេះ ទោះបីទើបនឹង ចេញមែន តែបទចម្រៀងថ្មីមួយនេះ កំពុងតែផ្ទុះចាប់អារម្មណ៍ គ្រាន់តែស្តាប់ហើយ នឹងឃើញស្រណោះថ្ងៃបុណ្យភ្ជុំបិណ្ឌ ដែលបងប្អូនខ្មែរនិយម ទៅវត្តជួបជុំបងប្អូនមិត្តភក្តិ មិនតែប៉ុណ្ណោះ បូករួមនឹង ទេសភាពក្នុងវីដេអូចម្រៀងថែមទៀតនោះ កាន់តែធ្វើឲ្យ មហាជនពេញចិត្តជាខ្លាំង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖