កម្សាន្ត៖ អ្នកគាំទ្រតារាកូរ៉េកំពុងតែមានចំណាប់អារម្មណ៍ជាខ្លាំងទៅលើតារា២រូបដែលមានមុខមាត់ស្រដៀងគ្នាដូចបងប្អូនបង្កើត ប៉ុន្ដែអ្នកទាំងពីរមិនជាប់សាច់ឈាមសូម្បីបន្ដិចហើយថែមទាំងមានភាពខុសគ្នាដាច់តែម្ដង។ ហ្វេនៗនិយាយថា Ni Ki និង Hoyeon សមជាសាច់ញាតិនឹងគ្នាព្រោះពួកគេមានទម្រង់មុខដូចគ្នាតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាប្រុសសញ្ជាតិជប៉ុន Ni Ki គឺជាសមាជិកក្រុម ENHYPEN ដែលជាតារា Kpop ដ៏ល្បីល្បាញមានអ្នកគាំទ្រច្រើននៅកូរ៉េ។ Ni Ki មានអាយុត្រឹមតែ១៥ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែខ្លួនមានសមត្ថភាពពិសេសសាកសមជាតារា Kpop ដែលឆ្លងកាត់ការប្រកួតជាប់នៅក្នុងកម្មវិធី I-land កាលពីឆ្នាំ២០២០កន្លងទៅ។
ចំណែក Jung Hoyeon គឺជាតារាបង្ហាញម៉ូតរបស់កូរ៉េមួយរូប នាងមិនសូវមានមហាជនស្គាល់ប៉ុន្មានទេ ប៉ុន្ដែបន្ទាប់ពី Heyeon បង្ហាញមុខនៅក្នុងរឿង Squad Game ភ្លាមស្រាប់តែនាងផ្ទុះប្រជាប្រិយភាពតែម្ដង។ ថ្វីត្បិតតែនាងមានមុខមាត់ក្មេងក៏ពិតមែន តែនាងមានអាយុ២៧ឆ្នាំហើយ។
ហ្វេនៗដែលនិយមចូលចិត្តទស្សនាខ្សែភាពយន្ដភាគកូរ៉េនិងចូលចិត្តតារា kpop បានចាប់អារម្មណ៍ទៅលើតារាទាំងពីររូបនេះជាខ្លាំង។ Ni Ki និង Hoyeon កំពុងតែល្បីល្បាញនៅក្នុងបណ្ដាញអ៉ិនធើណែត ព្រោះមិនថាពួកគេមានភាពខុសគ្នាយ៉ាងណា ប៉ុន្ដែពួកគេមានមុខមាត់ស្រដៀងគ្នាប្រៀបដូចជាមនុស្សតែមួយអញ្ចឹងដែរ៕