មានតែ $197 ក្នុងមួយខែ អាចទិញរថយន្ត SUV ថ្មីបាន!

//s9.kh1.co/29/2973f7bb4f4dafd1c12ab5b550ce26b4fb2cef6e.jpg
បច្ចេកវិទ្យា

 ២៣-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តើលោកអ្នកកំពុងតែស្វែងរករថយន្តថ្មីដែលមានតម្លៃសមរម្យ និងងាយស្រួលក្នុងការបង់រំលស់មែនទេ?

ភ្នំពេញ៖ តើលោកអ្នកកំពុងតែស្វែងរករថយន្តថ្មីដែលមានតម្លៃសមរម្យ និងងាយស្រួលក្នុងការបង់រំលស់មែនទេ? ប្រាកដណាស់ថ្ងៃនេះដែរ យើងខ្ញុំសូមណែនាំរថយន្ត SUV ថ្មីមួយប្រភេទ ដែលមានវត្តមាននៅទីផ្សារប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងត្រូវបានអតិថិជនទទួលស្គាល់ពីសមត្ថភាព ភាពធន់រឹងមាំ ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗនោះគឺ រថយន្ត Ford EcoSport ដែលមានតម្លៃត្រឹមតែជាង 2 ម៉ឺនដុល្លារ តែប៉ុណ្ណោះ ជាមួយនឹងជម្រើស 7 ពណ៌ដូចជា៖ ស ខ្មៅ ខៀវ ក្រហម ទឹកប្រាក់ ទឹកក្រូចក្រម៉ៅ និងប្រផេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រថយន្ត Ford EcoSport
រថយន្ត Ford EcoSport
រថយន្ត Ford EcoSport
រថយន្ត Ford EcoSport

ជាពិសេសនោះគឺ រថយន្តមាននៅក្នុងស្តុកស្រាប់ ទិញភ្លាមទទួលបានរថយន្តភ្លាម សម្រាប់ការបង់ប្រាក់អាចធ្វើបានតាមរយៈសាច់ប្រាក់ ឬការបង់រំលស់ដែលមានអត្រាការប្រាក់ទាបជាងគេ គឺលោកអ្នកអាចបង់ប្រចាំខែត្រឹមតែ $197 ក្នុងមួយខែ ឬបង់ប្រាក់កក់ដំបូងត្រឹមតែ $5,580 តែប៉ុណ្ណោះជាមួយនឹងលក្ខខណ្ឌនៃការបង់រំលស់ងាយៗ និងការអនុម័តឆាប់រហ័សត្រឹមតែ 2-3 ថ្ងៃលោកអ្នកអាចយករថយន្តថ្មីទៅប្រើប្រាស់បានតាមតម្រូវការ។

មានតែ $197 ក្នុងមួយខែ អាចទិញរថយន្ត SUV ថ្មីបាន
មានតែ $197 ក្នុងមួយខែ អាចទិញរថយន្ត SUV ថ្មីបាន
រថយន្ត Ford EcoSport
រថយន្ត Ford EcoSport

រថយន្ត Ford EcoSport ថែមទាំងមានរូបរាងស្រស់ស្អាតខុសប្លែកពីរថយន្តដ៏ទៃដែលស័ក្តិសមសម្រាប់មនុស្សគ្រប់វ័យ និងគ្រប់តម្រូវការដែលរថយន្តនេះមានបណ្តោយ 4325mm ទទឹង 1765mm កម្ពស់ 1656mm និងកម្ពស់ពីដីរហូតដល់ទៅ 209mm ដោយសារតែមានកម្ពស់ខ្ពស់បែបនេះ ទើបធ្វើឲ្យរថយន្តងាយស្រួលក្នុងការបត់បែនគ្រប់កាលៈទេសៈ ការចូលចតដែលមានកម្ពស់ខ្ពស់ និងអាចបើកបរកាត់ទឹកបានជម្រៅជ្រៅដោយគ្មានបញ្ហា។ ជារួមសម្រាប់រូបរាងផ្នែកខាងក្រៅយើងឃើញថាពិតជាធំជាងរថយន្ត SUV ខ្នាតតូចដ៏ទៃ ចំណែកឯរូបរាងផ្នែកខាងក្នុងវិញក៏មានភាពទូលាយដែរ។

រថយន្ត Ford EcoSport
រថយន្ត Ford EcoSport

ជាពិសេសនោះគឺ នៅត្រង់កាប៊ីនផ្នែកខាងមុខ និងតាបឡូដែលមានភាពស្រឡះងាយស្រួលក្នុងការមើលផ្លូវ និងបើកបរ​ ហើយផ្នែកខាងក្រោយក៏មានភាពធំទូលាយ ហើយកៅអីផ្នែកខាងក្រោយក៏អាចបត់បានដើម្បីងាយស្រួលក្នុងការផ្ទុកនូវអីវ៉ាន់ធំៗផងដែរ។

រថយន្ត Ford EcoSport
រថយន្ត Ford EcoSport

រថយន្ត Ford EcoSport ត្រូវបានបំពាក់មកជាមួយម៉ាស៊ីន EcoBoost 1.0L ជំនាន់ថ្មីដែលអាចផលិតបានកម្លាំងសេះរហូតដល់ទៅ 125 PS និងកម្លាំងរមួល 170 Nm បូករួមជាមួយនឹងប្រអប់លេខ 6 វគ្គអូតូ ដែលអាចប្រើប្រាស់បានទាំងលេខ​អូតូ និងលេខដៃ កាន់តែទំនើបនោះគឺមាន Paddle Shift សម្រាប់បញ្ចូលលេខដៃនៅលើដៃចង្កូតផ្ទាល់តែម្តង រីឯចង្កូតវិញគឺជាចង្កូតបូមអេឡិចត្រូនិច ដែលធូរងាយស្រួលបើកបរនៅក្នុងក្រុង និងជួយបន្តឹងឲ្យមានលំនឹងពេលបើកបរល្បឿនលឿន ឬផ្លូវតាមខេត្ត។

ជាប្រព័ន្ធសុវត្ថិភាព ​ និងបច្ចេកវិទ្យាទំនើបលើសដៃគូប្រកួតប្រជែងនោះគឺ កាមេរ៉ាមានខ្សែគំនូសពណ៌សដែលអាចពង្រីកបង្រួមបាន និងសេនសឺជុំវិញរហូតដល់ទៅ 8 គ្រាប់ មានអេក្រង់កំសាន្តទំហំ 8 អ៊ីញដែលមានភាពរស់រវើកប្រើប្រាស់បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីអាចភ្ជាប់ផ្ទាល់ទៅនឹង Apple CarPlay, Android Auto និង Google Map។

រថយន្ត Ford EcoSport
រថយន្ត Ford EcoSport

ក្រៅពីនេះ រថយន្ត Ford EcoSport នៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនទៀត។ ដូច្នេះបើបងប្អូនចង់ជ្រាបច្បាស់បន្ថែម សូមអញ្ជើញមកសាកសួរព័ត៌មាន ក៏ដូចជាបើកបរសាកល្បងជាមួយរថយន្តនេះ នៅតាមបណ្តាអគារតាំងបង្ហាញរថយន្ត Ford គ្រប់សាខាដូចជា៖

· អគារតាំងបង្ហាញរថយន្ត Ford សាខាព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773។

· អគារតាំងបង្ហាញរថយន្ត Ford សាខាទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939។          

· អគារតាំងបង្ហាញរថយន្ត Ford សាខាទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935។

· អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357។

· អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ​ 7 ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883៕

រថយន្ត Ford EcoSport
រថយន្ត Ford EcoSport
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T