យល់ដឹង៖ អាចនិយាយបានថាចិត្តរបស់មនុស្សស្រី ពិបាកនឹងមើលធ្លុះបន្តិចក៏ពិតមែន តែវាក៏មិនពិបាកខ្លាំងណាស់ដែរ ប្រសិនបើមនុស្សប្រុសដែលស្រលាញ់នាង ព្យាយាមយល់ពីចិត្តរបស់នាងបន្តិចម្តងៗនោះ មនុស្សប្រុសច្បាស់ជាអាចយល់ពីនាងបានច្រើន ហើយក៏មិនពិបាកដូចជាគេនិយាយដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមួយវិញទៀត មនុស្សប្រុសក៏ត្រូវតែដឹងដែរថា មាត់របស់មនុស្សស្រីគឺរឹងខ្លាំងណាស់ ប៉ុន្តែជម្រៅក្នុងដួងចិត្តរបស់នាងវិញ គឺទន់ខ្លាំងណាស់ ដូច្នេះហើយ ប្រសិនបើពេលដែលនាងខឹង នាងនិយាយពាក្យសម្តីអ្វីចេញមក អ្នកគួរតែព្យាយាមស្វែងយល់ ព្រោះពាក្យសម្តីមួយចំនួន ដែលនាងនិយាយចេញមកពេលខឹង ភាគច្រើន តែងតែជាពាក្យផ្ទុយតែប៉ុណ្ណោះ។
ប្រុសៗត្រូវដឹង! ពាក្យសម្តីទាំងនេះ របស់មនុស្សស្រីនៅពេលខឹង ភាគច្រើនគឺសុទ្ធតែជាពាក្យផ្ទុយ៖
១. «ចង់ទៅណាក៏ទៅៗ»

មនុស្សប្រុសត្រូវដឹង ចំពោះសម្តីដែលមនុស្សស្រីនិយាយមកថា «ចង់ទៅណាក៏ទៅៗ» នោះវាមិនមែនជាពាក្យពិតទេ តែវាជាពាក្យផ្ទុយ តែនាងចង់ប្រាប់អ្នកណា កុំទៅណាចោលនាង កុំទុកឱ្យនាងនៅតែម្នាក់ឯង លើសពីនេះនាងពិតជាត្រូវការឱ្យអ្នក នៅក្បែរនាងខ្លាំងណាស់។ ដូច្នេះហើយ ប្រសិនបើពេលដែលនាងខឹង ក្នុងនាមអ្នកជាមនុស្សប្រុសដែលស្រលាញ់នាង អ្នកគួរតែព្យាយាមយល់ពីនាង ហើយនៅក្បែរនាងឱ្យបានច្រើន ទោះជានាងដេញអ្នកយ៉ាងណាក៏ដោយ ព្រោះមនុស្សស្រីមាត់រឹង តែចិត្តទន់ខ្លាំងណាស់។
២. «បើធុញពេក ក៏បែកគ្នាទៅ»

ប្រុសៗតិចព្រមបែកតាមមនុស្សស្រីទៅ! វាគ្រាន់តែជាសម្តី ដែលមនុស្សស្រីប្រើមួយឆាវ នៅពេលដែលនាងខឹងតែប៉ុណ្ណោះ ហើយពាក្យសម្តីនោះ មិនទាន់បានឆ្លងកាត់បេះដូង និងការគិតរបស់នាងឡើយ ម្យ៉ាងវិញទៀត សម្តីដែលនាងនិយាយថា «បើធុញពេក ក៏បែកគ្នាទៅ» នោះ មានន័យថានាងចង់ឱ្យអ្នក ព្យាយាមរកដំណោះស្រាយជាមួយគ្នា កុំព្យាយាមគេចវេស ពីបញ្ហាដែលកើតមានក្នុងទំនាក់ទំនង ហើយប្រសិនបើអ្នក មិនយល់ពីអត្ថន័យ នូវអ្វីដែលនាងនិយាយទេនោះ មនុស្សស្រីគឺប្រាកដជាសុខចិត្តធ្វើតាមមាត់រឹងរបស់នាង ហើយស្នេហារវាងអ្នកនិងនាង ក៏បែកគ្នា ទាំងចិត្តនៅស្រលាញ់គ្នាជាមិនខាន។
៣. «អត់មានកើតអ្វីទេ»

មនុស្សប្រុសកាលដែលស្រលាញ់មនុស្សស្រីម្នាក់ ប្រហែលជាអាចមើលដឹងខ្លះហើយថា មនុស្សស្រីដែលខ្លួនស្រលាញ់ មានអារម្មណ៍បែបណា ហេតុនេះហើយ ប្រសិនបើអ្នក ដឹងថានាងមានអារម្មណ៍មិនល្អ ប៉ុន្តែនាងបែរជានិយាយថានាង «មិនបានកើតអ្វីនោះទេ» តាមពិតទៅ នាងចង់បង្ហាញឱ្យអ្នកបានដឹងថា អ្នកគួរតែព្យាយាមយកចិត្តទុកដាក់ជាមួយនាងឱ្យបានច្រើនជាងនេះ ហើយអ្នកក៏គួរតែព្យាយាម គិតពីកំហុសអ្វីមួយដែលអ្នកបានធ្វើ ព្រោះមិនមែននៅសុខៗនាងខឹងនោះទេ ដូច្នេះហើយ ពាក្យសម្តីរបស់មនុស្សស្រីនិយាយនៅពេលខឹងម្តងៗ ភាគច្រើនសុទ្ធសឹងតែជាពាក្យផ្ទុយ ដែលតម្រូវឱ្យមនុស្សប្រុសយល់ពីនាង៕
ប្រភព៖ quora