វេជ្ជបណ្ឌិតចិនរូបនេះ ធ្វើការព្រមាន ក្រោយពីបុរសម្នាក់ជួបបញ្ហាធ្ងន់ធ្ងរ ដោយសារការញេចមុន

//s9.kh1.co/fc/fcd9bd3eb4b773e578c300268213d3a2b525ddc7.jpg
សង្គម

 ២១-កញ្ញា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

ទទួលរងនូវការឈឺក្បាលអស់រយៈពេល២សប្ដាហ៍ បន្ទាប់ពីញេចមុននៅត្រង់ចន្លោះបបូរមាត់ និងច្រមុះ

ចិន៖ បុរសម្នាក់មាននាមត្រកូលហៅថា Tang អាយុ៤៦ឆ្នាំ បានទទួលរងនូវការឈឺក្បាលអស់រយៈពេល២សប្ដាហ៍ បន្ទាប់ពីញេចមុននៅត្រង់ចន្លោះបរិមាណច្រមុះ និងបបូរមាត់ ដែលទីបំផុតត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យមួយកន្លែង ស្ថិតក្នុងខេត្តហ៊ូណាន ប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បន្ទាប់ពីគេពិនិត្យរួចមក បានបង្ហាញឲ្យដឹងថា លោក Tang កំពុងមានជំងឺឆ្លងក្នុងខួរក្បាល ដោយមានអាប់សខួរក្បាលជាច្រើន និងមានខ្ទុះក្នុងខួរក្បាល ហើយតំបន់នេះបានឆ្លងមេរោគយ៉ាងធ្ងន់ធ្ងរ ដែលស្ថានភាពត្រូវបានគេចាត់ទុកថាធ្ងន់ធ្ងរ និងគំរាមកំហែងដល់ជីវិតផងដែរ។

ទន្ទឹមនឹងនេះដែរ អ្នកជំងឺផ្ទាល់បាននិយាយរៀបរាប់ថា៖

មានមុនមួយគ្រាប់នៅលើមុខរបស់ខ្ញុំ ហើយខ្ញុំបានញេច ច្របាចប់វាចេញមកយ៉ាងស្រួល។ ខ្ញុំក៏ធ្លាប់បានច្របាច់វាពីមុនៗដែរ ដោយសារតែវារមាស់និងឈឺចាប់ ប៉ុន្ដែលើកនេះខុសប្លែកពីធម្មតាតែម្ដង។

សម្ដីលោក Tang

យ៉ាងណាមិញ វេជ្ជបណ្ឌិត Zhou Gaoya  ជាប្រធាននៃផ្នែកថែទាំបន្ទាន់នៃនាយកដ្ឋានប្រព័ន្ធប្រសាទរបស់មន្ទីរពេទ្យ Hunan Second People's Hospital បានលើកឡើងថា ផ្នែកត្រីកោណតំបន់ច្រមុះ និងបបូរមាត់ ជាតំបន់គ្រោះថ្នាក់នៃផ្ទៃមុខ ដែលមិនគួរធ្វើការញេចមុន ដោយគ្មានជំនាញឡើយ ព្រោះចរន្ដឈាមនៅលើផ្ទៃមុខសម្បូរណាស់ និងសរសៃឈាមដែលកន្ត្រាក់ឆ្លងកាត់តាមសាច់ដុំមុខផងដែរ ហើយនៅពេលសាច់ដុំដំណើរការ នោះឈាមអាចហូរចូលលលាដ៏ក្បាលវិញ៕

ប្រភព: Ladbible

សូមទស្សនារូបភាពខាងក្រោម៖

វេជ្ជបណ្ឌិត
វេជ្ជបណ្ឌិត
បុរសដែលជាអ្នកជំងឺ
បុរសដែលជាអ្នកជំងឺ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T