តារាកម្សាន្ត៖ តារាសម្ដែងប្រុស និងជាពិធីករដ៏មានប្រជាប្រិយភាពលោក សេង មង្គល តាំងពីលេចមុខក្នុងវិស័យសិល្បៈមក តារាប្រុសរូបនេះ តែងតែត្រូវបានមហាជនក៏ដូចជាអ្នកគាំទ្រពោលសរសើរពីលោកមិនដាច់ពីមាត់នោះឡើយ ព្រោះថាក្រៅពីមានសមត្ថភាពសិល្បៈដ៏ប៉ិនសប់ហើយនោះ បើនិយាយពីរូបសម្បត្តិវិញ លោកក៏សង្ហាមិនណយដែរ មិនថាលេងស្ទីលតែងខ្លួនបែបណា ក៏អាចទាក់ទាញចិត្តនារីៗឲ្យធ្លាក់ក្នុងអន្លង់ស្នេហ៍បាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ថ្មីៗនេះ សេង មង្គល ទើបតែបានបង្ហោះរូបភាពដ៏គួរឲ្យក្នាញ់ជាច្រើនសន្លឹក នៅលើគណនី IG ផ្ទាល់ខ្លួន ដើម្បីអបអរក្នុងថ្ងៃខួបកំណើត ជាមួយនឹងការធ្វើដំណើរទៅកម្សាន្តនៅចម្ការឯតាមខេត្ត ដែលមានទេសភាពធម្មជាតិពណ៌បៃតងខ្ចី បរិយាកាសស្រស់ស្រាយខ្លាំង។
ដោយក្នុងនោះ អ្វីដែលហ្វេនៗចាប់អារម្មណ៍កាន់តែខ្លាំង គឺថាលើកនេះ សេង មង្គល នៅតែចូលចិត្តបង្ហាញរូបភាព ថតដោះអាវបញ្ចេញសាច់ខ្ចី និងបង្អួតសាច់ដុំក្បាលពោះ ៦កង់របស់លោក លែងទឹកមុខរាយមន្តស្នេហ៍ មើលទៅពិតជាសង្ហានិងទាក់ទាញខ្លាំង ហ្វេនៗឃើញសរសើរស្ទើរគ្រប់គ្នា៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពក្នុងគណនី IG នៅខាងក្រោម៖