ឃើញ Peypey Dy លេងសើចចឹងមែន តែក៏សាច់ការ មិនធម្មតាដែរ រហូតដល់មិត្តក្នុងក្រុម និយាយបែបនេះ

//s9.kh1.co/0f/0fa52e836d224ca546e1cde4ccd063d019af3195.jpg
តារា & កម្សាន្ដ

 ១៩-កញ្ញា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ឃើញតារាប្រុស Peypey Dy លេងសើចបែកផ្សែងចឹងមែន តែក្រោយខ្នង ជាមេក្រុមសែនល្អម្នាក់ រហូតមិត្តក្នុងក្រុម សរសើរបែបនេះ

រាជធានីភ្នំពេញ ៖ ពិតណាស់ តារាប្រុស Peypey Dy ជាតារាហ្វេសប៊ុក ដែលមានប្រជាប្រិយភាពខ្លាំង លើបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈ ការបង្កើតវីដេអូបែបកំប្លែងៗប្លែកៗ ក៏ដូចជាសាច់រឿងខ្លីៗ ចែកជូនដល់អ្នកទស្សនាឲ្យមានភាពសប្បាយរីករាយ។    

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ មហាជនជាច្រើន ធ្លាប់តែឃើញរូបលោក លេងសើចជាមួយមិត្តភក្តិរួមក្រុម ជេរឌឺដងគ្នាតាមបែបលេងសើច តែតាមពិត តារាប្រុសរូបនេះ លេងសើចក៏លេងសើច សាច់ការក៏សាច់ការមិនធម្មតាដែរ។

ដោយថ្មីៗនេះ មិត្តរួមក្រុមម្នាក់ Lee Thaimo បានសរសេរសារបង្ហោះលើបណ្តាញសង្គម ដែលក្នុងនោះ រូបលោកបានសរសើរ តារាប្រុស Peypey Dy ពេញៗមាត់ថា ជាមេក្រុមសែនល្អម្នាក់ ដោយរូបលោក បានបញ្ជាក់យ៉ាងច្បាស់ថា ៖

សរសើរបងចេញពីចិត្ត ព្រោះថាបងខ្លួនតែមួយតែអាចជាតួសម្តែងផង អ្នកនិពន្ធសាច់រឿងផង អ្នកដឹកនាំសម្តែងផង អ្នករៀបចំផង អ្នកកាត់តរបញ្ចូលផង អ្នកស្វែងរកទីតាំងទៀត..... នឹងជាពិសេសជាមេក្រុមម្នាក់ដ៏គួរអោយគោរពព្រោះបងតែងតែមានហេតុផល. ក្នុងមួយរឿងនេះតាមដែរមើលទៅក្រុមការងារនឹងតួសម្តែងទាំងអស់សុទ្ធតែខិតខំប្រឹងប្រែងដូចៗគ្នា តែបងមើលទៅបងតែងតែសកម្មជាងគេទាំងកម្លាំងកាយ ទាំងកម្លាំងចិត្ត ទាំងយប់ ទាំងថ្ងៃ ទាំងថវិការផ្ទាល់ខ្លួនទៀត ក៏ព្រោះតែចង់អោយបានដូចអ្វីដែលបងរំពឹងទុក។ សង្ឃឹមថារឿង “ព្រាយកន្តោងខៀវ” មួយនេះនឹងធ្វើអោយអ្នកទាំងអស់គ្នាពេលដែលតាមដានហើយ លោនមាត់និយាយថា “Wow…ពិតជាមានគុណភាព” ព្រោះវាជាអ្វីដែលពួកយើងរំពឹងទុក ហើយក៏សង្ឃឹមថាអ្នកទាំងអស់គ្នានៅតែបន្តគាំទ្ររហូតមិនថារឿងនេះឬ រឿងក្រោយៗទៀតផងណា៕

Lee Thaimo

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាប្រុស Peypey Dy
  តារាប្រុស Peypey Dy
  តារាប្រុស Peypey Dy
  តារាប្រុស Peypey Dy
  តារាប្រុស Peypey Dy
  តារាប្រុស Peypey Dy
រូបភាព
រូបភាព
Peypey Dy
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T