Keita គោះមួយជើងពីលើដំបូលទូកញាក់សាច់ ខណៈ Maneនិង Salahដាក់ម្នាក់មួយគ្រាប់ជួយឱ្យ Liverpool ទទួលជ័យជម្នះ (មានវីដេអូ)

//s9.kh1.co/0f/0f85299eec9469aba9f42569b9c473583047e814.jpg
កីទ្បា

 ១៩-កញ្ញា-២០២១ ១១ព្រឹក · ៤ ឆ្នាំមុន

Liverpool ឈ្នះ Crystal Palace ៣ ទល់នឹង ០

បរទេស៖ កាលពីរាត្រីថ្ងៃ សៅរិ៍ កន្លងទៅត្រូវនឹងថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២១ ជាការប្រកួតសប្តាហ៍ទី ៥ នៃក្របខណ្ឌ Premier League រវាងក្រុមម្ចាស់ផ្ទះ Liverpool ទល់នឹងក្រុមភ្ញៀវ Crystal Palace

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ តាមរយៈការប្រកួតកកាលពីយប់មិញយើងឃើញថា ខាងក្រុម Liverpool ពិតជាព្យាយាមដាក់សម្ពាធទៅលើក្រុមភ្ញៀវខ្លាំងមែនទែន រហូតដល់បញ្ចប់ការប្រកួតពួកគេបានទទួលជ័យជម្នះទៅលើក្រុម Crystal Palace ក្នុងលទ្ធផល ៣ ទល់នឹង ០។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ខណៈពេលនេះដែរ ក្រុម Liverpool កំពុងឡើងមកឈរកំពូលតារាងជាបណ្តោះអាសន្ន មាន ១៣ ពិន្ទុនៅក្នុងដៃ ក្រោយឆ្លងកាត់ ៥ ប្រកួតពួកគេឈ្នះ ៤ និង ស្មើ ១, ចំណែកឯ Crystal Palace វិញ ឈរនៅលេខរៀងទី ១៤ មាន ៥ ពិន្ទុ ក្រោយឆ្លងកាត់ ៥ ប្រកួត ឈ្នះ ១ ស្មើ ២ និង ចាញ់ ២។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា គ្រាប់បាល់ទាំង ៣ គ្រាប់របស់ក្រុមហង្សក្រហមរកបានដោយកីឡាករ ៣ រូបផ្សេងគ្នា, គ្រាប់ទី ១ រកបានដោយខ្សែប្រយុទ្ធស្លាប Sadio Mane នៅនាទីទី ៤៣, គ្រាប់ទី ២ រកបានដោយ Mohamed Salah នៅនាទីទី ៧៨ និង គ្រាប់ចុងក្រោយរកបានដោយ Naby Keita នៅនាទីទី ៨៩៕

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T