ភ្នំពេញ៖ ការបង្កើតទំនាក់ទំនងស្នេហា វាជារឿងមួយដែលសំខាន់សម្រាប់មនុស្សពេញវ័យគ្រប់អាយុ។ ម្យ៉ាងស្នេហាធ្វើឲ្យមនុស្សជាច្រើនមានសុភមង្គលផ្លូវចិត្ត ស្របពេលរើសបានដៃគូស្នេហាដែលមានភាពស្មោះត្រង់ ពូកែយល់ចិត្តជាដើម។ មិនតែប៉ុណ្ណោះ បន្ទាប់ពីគូស្នេហ៍ណាមួយ មើលចិត្តគ្នាច្បាស់លាស់ហើយនោះ ច្បាស់ណាស់ពួកគេនឹងសម្រេចចិត្តរៀបការ ដើម្បីបង្កើតគ្រួសារថ្មីមួយយ៉ាងពេញលេញផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើងាកទៅមើលទៅសិល្បការិនីខ្មែរល្បីៗនាពេលបច្ចុប្បន្ន ឃើញថាពួកគេសុទ្ធតែមានទំនាក់ទំនងស្នេហារាប់ឆ្នាំ ដោយអ្នកខ្លះបានសម្រេចចិត្តភ្ជាប់ពាក្យសិន រង់តែថ្ងៃរៀបអាពាហ៍ពិពាហ៍ប៉ុណ្ណោះ។ លើសពីនេះទៅទៀត ខណៈកំពុងទាក់ទងគ្នា មានគូស្នេហ៍អ្នកសិល្បៈជាច្រើនបង្ហាញភាពផ្អែមល្ហែម និងចំណងស្នេហាយ៉ាងរឹងមាំគួរឥ្យសរសើរ។
តួយ៉ាង បន្ទាប់ពីក្លាយជាគូស្នេហ៍នឹងគ្នាអស់ជាច្រើនឆ្នាំ រហូតគូខ្លះបានភ្ជាប់ពាក្យទុកផងនោះ ថ្មីៗនេះក៏ត្រូវបានមហាជន និងហ្វេនជាច្រើន កំពុងទន្ទឹងរង់ចាំអ៊ុតមើលថាតើ គូស្នេហ៍តារារូបណានឹងបានរៀបការមុនគេ។ ហើយគូស្នេហ៍តារាដែលគេតែងតែតាមដាន ចង់ឲ្យរៀបការឆាប់ៗនោះមានដូចជា៖
១៖ អ្នកនាង ពេជ្រ សោភា
២៖ អ្នកនាង សុខ សោម៉ាវត្តី
៣៖ កញ្ញា ទឹម រដ្ឋា
៤៖ កញ្ញា ហេង ចន្ថា
៥៖ កញ្ញា Jimmy Meng