ចិន៖ ប្រឡូកក្នុងសិល្បៈ រយៈពេលជាយូរមកហើយ Zhao Liying ត្រូវបានគេចាត់ទុកថាជាតារាដែលមានរូបភាពស្តង់ដារជារបស់ស្ត្រីសម័យថ្មី ប៉ុន្តែទន្ទឹមនិងរូបរាងដ៏សមស្របនិងត្រូវស្ដង់ដារបស់តារាស្រីរូបនេះ បែរជាទទួលផលវិបាកមួយចំនួនក្នុងការស្លៀកពាក់ទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ដូចដែលទស្សនិកជនជានឲច្រើនបានដឹងហើយថា Zhao Liying បានជាប់ឈ្មោះជាតារាស្រីដែលមានរូបសម្រស់ស្រស់ស្អាតសាច់សខ្ចីម៉ត់រលោង និងនៅតែក្មេងជាងវ័យបើទោះជានាងធ្លាប់មានគ្រួសារនិងកូនប្រុសម្នាក់រួចទៅហើយក្តី។
យ៉ាងណាមិញ តារាសម្តែងស្រីរូបនេះ បន្ទាប់ពីប្រកាសលែងលះជាមួយនឹងអតីតស្វាមី ព្រមទាំងមានការតុបតែងខ្លួន ហាក់ខុសប្លែកពីលើកមុនៗជាមួយនឹងភាពស្រស់ស្អាត ដូចនារីវ័យ ២០ ឆ្នាំ។ ជាមួយគ្នានេះ គេបែរសង្គេតឃើញរូបរាងរបស់ Zhao Liying ហាក់ដូចមានសភាពស្គមតូចច្រឡឹងពេករហូតដល់ធ្វើឲ្យប៉ះពាល់ក្នុងការស្លៀកពាក់ ជាក់ស្ដែងដូចរូបភាពដែលនាងបានស្លៀកខោខូវប៊យដល់ថ្នាក់ដាក់ម្ជុលខ្ទាស់ដើម្បីឲ្យសមល្មមនឹងរាងរបស់នាង៕
សូមទស្សនារូបភាបខាងក្រោម៖