ឥណ្ឌូណេស៊ី ដាក់យន្ដហោះទុំលើច្រាំងកោះបាលី ដង្ហើយហៅភ្ញៀវទេសចរ ក្រោយពីរងប៉ះពាល់ដោយសារកូវីដ

//s9.kh1.co/1e/1e5723000673316b6b03879fe978f5ee958d0894.jpg
សង្គម

 ១៧-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

យន្ដហោះប៊ូអ៊ីងត្រូវបានកម្មករជាង១២នាក់ ប្រើប្រាស់ម៉ាស៊ីស្ទូច យកទៅដាក់ទុំនៅកំពូលនៃច្រាំងសមុទ្រ

ឥណ្ឌូណេស៊ី៖ យន្ដហោះប៊ូអ៊ីង ដែលគេធ្លាប់ប្រើសម្រាប់ដឹកអ្នកដំណើរឆ្លងកាត់ ហើយឥឡូវនេះបានចូលនិវត្តន៍ និងត្រូវបានកម្មករជាង១២នាក់ ប្រើប្រាស់ម៉ាស៊ីនស្ទូច យកទៅដាក់ទុំនៅកំពូលនៃច្រាំងសមុទ្រលើកោះបាលីកាលពីថ្មីៗនេះ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកម្សាន្តវិញ ក្រោយពីរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Felix Demin ជាម្ចាស់ថ្មីរបស់យន្ដហោះនេះ គ្រោងនឹងផ្លាស់ប្ដូរយន្ដហោះ ទៅជាកន្លែងស្នាក់នៅរបស់ភ្ញៀវទេសចរ និងរំពឹងទៀតថា វានឹងក្លាយជាកន្លែងថតរូបភាពដ៏ពេញនិយមមួយផងដែរ។ ហើយភាពទាក់ទាញ នឹងអាចជួយ ធ្វើឲ្យវិស័យទេសចរណ៍នៅតំបន់នេះងើបឡើងវិញ ចាប់តាំងពីព្រំដែនឥណ្ឌូណេស៊ី ត្រូវបានបិទមិនឲ្យភ្ញៀវទេសចរអន្ដរជាតិចូលក្នុងឆ្នាំ២០១៩ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩។

ងាកទៅកាន់សហគ្រិនរុស្ស៊ី និងអ្នកស្រុកលើកោះបាលីបានរៀបរាប់ឲ្យដឹងដែរថា ដំបូងឡើយ យន្ដហោះនេះត្រូវបានរុះរើ និងលក់ជាដែកអេតចាយទៅកាន់ប្រទេសចិន ហើយវាបានចំណាយពេលមួយសប្ដាហ៍ ដើម្បីដឹកគ្រឿងបន្លាស់របស់យន្ដហោះ ទៅកាន់ច្រាំងថ្មចោទ បន្ទាប់ពីទទួលបានការអនុញ្ញាតឲ្យដាក់។

យ៉ាងណាមិញ ក៏មានមនុស្សមួយចំនួន បានបង្ហាញពីការព្រួយបារម្ភផងដែរ ដោយលើកឡើងថា ការយកយន្ដហោះទៅដាក់តាំងបែបនេះ អាចនឹងធ្វើឲ្យខូចទេសភាពមាត់សមុទ្រទៅវិញទេ ព្រោះវាហាក់ដូចជាកាត់បន្ថយភាពស្រស់ស្អាតតែម្ដង៕

ប្រភព: Yahoo

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/40/40c51ea52f63f35126eaf149204695616c1bd9d4.jpg

ម៉ាកយីហោ “ផ្ទះបាយភូមិខ្មែរ” បង្កើតឡើងដោយកូនខ្មែរ ដែលមានបេះដូងនិងការតាំងចិត្តយ៉ាងខ្លាំង ក្នុងចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរតំណែលជាតិ

 ២៩-មីនា-២០២៤ 
 ៣ល្ងាច · ២០ នាទីមុន
//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៥ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T