មានអ្វីខ្លះ? ១៥យ៉ាង ដែលអ្នកមិនគួរធ្វើនៅក្នុងប្រទេសជប៉ុន

//s9.kh1.co/66/6620dc35da191387f76411d104ab634e165d833e.jpg
សង្គម

 ១៧-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ពេលដែល.លសម្លៀកបំពាក់ ត្រូវគ្របក្រណាត់ស្បៃពីលើក្បាលជាមុនសិន។

ជប៉ុន៖ យើងគ្រប់គ្នាប្រាកដជាបានដឹងមកហើយ អំពីទឹកដីដ៏ស្រស់ស្អាតនៃប្រទេសជប៉ុន ហើយប្រទេសនេះត្រូវបានគេស្គាល់ និងល្បីល្បាញដោយសារបច្ចេកវិទ្យាដ៏ទំនើបៗ ទីកន្លែង វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដ៏សម្បូរបែប ដែលមានអាយុកាលជាយូរលុង។ យ៉ាងណាមិញ មាននារីម្នាក់ឈ្មោះថា Tino បានបង្កើតឃ្លីបវីដេអូមួយ និងយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម Tik Tok ដែលបង្ហាញឲ្យអ្នកទេសចរថ្មីថ្មោងយល់ដឹង ពីទង្វើមិនគួរធ្វើទាំង១៥យ៉ាង នៅក្នុងប្រទេសជប៉ុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជុំវិញឃ្លីបវីដេអូនេះដែរ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ដោយសារតែវាបានបង្ហាញពីសកម្មភាពកំប្លែងលាយឡំជាមួយនឹងការយល់ដឹងផងដែរ។

ចង់ដឹងថាមានអ្វីខ្លះ សូមទស្សនារូបភាព និងការរៀបរាប់ខាងក្រោម៖

១. កុំដាក់កាបូបរបស់អ្នក នៅលើកៅអីរថភ្លើងដែលទំនេរ។

រូបភាព
រូបភាព

២. ពេល.លសម្លៀកបំពាក់នៅក្នុងហាងម្ដងៗ ត្រូវគ្របក្រណាត់ស្បៃពីលើក្បាល ដើម្បីការពារគ្រឿងសម្អាងមិនឲ្យប្រលាក់ទៅលើសម្លៀកបំពាក់របស់គេ។

រូបភាព
រូបភាព

៣. មិនចាំបាច់បើទ្វារតាក់ស៊ីដោយខ្លួនឯង ព្រោះភាគច្រើនតាក់ស៊ីបើកទ្វារឲ្យយើងដោយស្វ័យប្រវត្តិ។

រូបភាព
រូបភាព

៤. កុំនិយាយទូរសព្ទនៅលើមធ្យោបាយដឹកជញ្ជូនសាធារណៈ ព្រោះអ្នកនឹងត្រូវបានគេសម្លឹងមើល ដោយភាពមិនពេញចិត្ត។

រូបភាព
រូបភាព

៥. កុំឈរខាងផ្ដេសផ្ដាសនៅលើជណ្ដើរយន្ដ ដោយត្រូវឈរនៅខាងឆ្វេងដៃ ប្រសិនបើអ្នកមិនប្រញាប់ប្រញាល់។

រូបភាព
រូបភាព

៦. កុំដាក់កាតាបស្ពាយពីក្រោយនៅលើមធ្យោបាយដឹកជញ្ជូនសាធារណៈ ព្រោះមិនមាននរណាម្នាក់ចង់ឲ្យកាតាបនៅចំពីមុខរបស់គេទេ។

រូបភាព
រូបភាព

៧. កុំញើសសំបោរនៅតាមទីសាធារណៈ ព្រោះវាជាអាកប្បកិរិយាអាក្រក់ ដោយអ្នកគួរតែធ្វើវានៅក្នុងបន្ទប់ទឹក។

រូបភាព
រូបភាព

៨. កុំតថ្លៃ ព្រោះវាមិនដូចប្រទេសអាស៊ីដទៃទៀតទេ ដែលនៅប្រទេសជប៉ុនអ្វីៗភាគច្រើន តម្លៃសុទ្ធតែស្របច្បាប់។

រូបភាព
រូបភាព

៩. កុំគិតថាប្រជាជនជប៉ុនទាំងអស់សុទ្ធតែចេះភាសាអង់គ្លេស អ្នកគួរណាស់តែចេះពាក្យជាភាសាជប៉ុនស្រាលៗខ្លះ។

រូបភាព
រូបភាព

១០. កុំដើរចូលទៅក្នុងបន្ទប់លសម្លៀកបំពាក់ដោយពាក់ស្បែកជើង ដែលអ្នកត្រូវដោះស្បែកជើងចេញជាមុនសិន។

រូបភាព
រូបភាព

១១. កុំច្របាច់របស់របរនៅក្នុងហាងទំនិញ ព្រោះអ្វីដែលគេយកមកសុទ្ធសឹងតែល្អបំផុតហើយ។

រូបភាព
រូបភាព

១២. កុំហុចក្រដាសប្រាក់ទៅកាន់ដៃរបស់អ្នកគិតប្រាក់ផ្ទាល់ ដោយអ្នកត្រូវដាក់ប្រាក់នៅលើថាសមួយ។

រូបភាព
រូបភាព

១៣. កុំផឹក ឬបរិភោគ ខណៈពេលកំពុងដើរតាមផ្លូវ សូម្បីតែកាហ្វេ ព្រោះមនុស្សជុំវិញខ្លួន នឹងសម្លឹងមកកាន់អ្នក ដោយក្រសែរភ្នែកមិនពេញចិត្ត។

រូបភាព
រូបភាព

១៤. កុំដើរជើងទទេរ ឬពាក់ស្បែកជើងផ្ទាត់ចូលបន្ទប់ទឹក ដោយអ្នកត្រូវពាក់ស្បែកជើងផ្ទាត់ម៉្យាងសម្រាប់ប្រើក្នុងបន្ទប់ទឹក។

រូបភាព
រូបភាព

១៥. កុំធ្វើសកម្មភាពស្និទ្ធស្នាលដូចជាការថើបគ្នាឲ្យគេឃើញឲ្យសោះ គួរតែរង់ចាំពេលទៅដល់សណ្ឋាគារវិញ៕

រូបភាព
រូបភាព

ប្រភព: Boredpanda

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T