ភ្នំពេញ៖ ជាការពិតណាស់ តារាសិល្បៈ ពហុជំនាញជើងចាស់ លោក ដួង សុខគា ត្រូវបានទស្សនិកជនជាច្រើន មានការកោតសរសើរ និងស្ញប់ស្ញែង ចំពោះសមត្ថភាពសិល្បៈរបស់លោក ដែលមានទេពកោសល្យ ក្នុងការច្រៀងភ្លេងការ និងអាយ៉ៃឆ្លើយឆ្លងបុរាណ ជាពិសេសកំណាព្យកាបឃ្លោងពាក្យចុងជួនបែបកំប្លែងស្ងួត ឲ្យអ្នកទស្សនាសើចសប្បាយរីករាយតាមលោកផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ នាពេលបច្ចុប្បន្ន តារាពហុជំនាញជើងចាស់ លោក ដួង សុខគា ក៏នៅតែបន្តការងារលើវិស័យសិល្បៈនេះជាធម្មតា ខណៈដែលមានក្រុមសិល្បៈក្មេងៗជំនាន់ក្រោយចូលមកជាហូរហែរ។ ក្នុងនោះ ថ្វីបើមានរលកក្រោយច្រើនយ៉ាងណាក្តី ក៏ប្រិយភាពរៀមច្បងរូបនេះមិនបានធ្លាក់ចុះនោះទេ ។
ដោឡែក ថ្មីៗនេះក្រោយឃើញមានសកម្មភាពអ្នកដឹកនាំកំប្លែងក្មេងៗហាក់មានកាយវិការនិងពាក្យសំដីខ្លះហាក់មិនសមរម្យស្រាប់តែលោក សុខគា ចេញមុខមកអង្វរដល់ពួកគេបែបនេះថា៖
ខ្ញុំសូមអង្វរអ្នកដឹកនាំក្មេងៗ លេងកំប្លែង សូមមេត្តា កុំនាំគ្នាឱ្យប្រើពាក្យអសីលធម៌ កាយវិការមិនសមរម្យ ឱ្យសោះ! គេជាទំពាំង! រឿងសើចសប្បាយ មិនចាំបាច់ឈ្លើយទេ កាចក៏មិនចាំអសីលធម៌ដែរ! សូមមេត្តា អធ្យាស្រ័យ!
សូមទស្សនារូបភាពខាងក្រោម៖



