រិតត្បិតសម័យកូវីដ ឆ្នេរខ្សាច់ក្លាយជាកន្លែងកាត់សក់ស្របច្បាប់តែមួយគត់នៅស៊ីដនី (មានវីដេអូ)

//s9.kh1.co/8a/8a01767a1b6bcd8dc3eefb8ccffafe6de901b494.jpg
សង្គម

 ១៦-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ហាងកាត់សក់ ហាងកែសម្ផស្ស ស៉្បា ធ្វើក្រចក និងកន្លែងចាក់សាក់ជាដើម ត្រូវបានបញ្ជាឲ្យផ្អាកដំណើរការ

អូស្ត្រាលី៖ ហាងកាត់សក់ ហាងកែសម្ផស្ស ស៉្បា ធ្វើក្រចក និងកន្លែងចាក់សាក់ជាដើម ត្រូវបានបញ្ជាឲ្យផ្អាកដំណើរការ ចាប់តាំងពីការបិទខ្ទប់ដោយសារជំងឺកូវីដ-១៩មកទល់បច្ចុប្បន្នរបស់ទីក្រុងស៊ីដនី ក្នុងប្រទេសអូស្ត្រាលី បានចូលជាធរមានកាលពីចុងខែមិថុនា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ខណៈពេលមនុស្សម្នាស្ទូចត្រីនៅឆ្នេរសមុទ្រស៊ីដនី មានបុរសម្នាក់ត្រូវបានគេមើលឃើញថា គាត់កំពុងតែនៅទទួលការកាត់សក់ពីជាងកាត់សក់ ទាំងដែលជុំវិញខ្លួនហុំព័ទ្ធទៅដោយបរិយាកាសយ៉ាងល្អ។

នាយករដ្ឋមន្ត្រី NSW លោក Gladys Berejiklian ត្រូវបានគេចោទសួរជាប្រចាំថា តើពេលណាហាងកាត់សក់បើកដំណើរការឡើងវិញ ហើយកាលពីដើមខែសីហាកន្លងទៅនេះ ហាងកាត់សក់អាចបើកដំណើរការឡើងវិញនៅថ្ងៃទី២៨ ខែសីហា ប៉ុន្ដែក្រោយមកបែរជាបន្ដឲ្យផ្អាក បន្ទាប់ពីគណៈរដ្ឋមន្ត្រីរូបនេះ បានធ្វើការបដិសេធសំណើ។

ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ ហាងសាឡនក្នុងទីក្រុងស៊ីដនី កំពុងរៀបចំបើកសាជាថ្មីម្ដងទៀត នៅពេលរដ្ឋសម្រេចបានគោលដៅ៧០ភាគរយនៃប្រជាជន ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ ហើយគេរំពឹងថានឹងអនុញ្ញាតឲ្យបើកដំណើរការនៅពាក់កណ្ដាលខែតុលាខាងមុខនេះតែម្ដង៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T