ទូកកម្សាន្តមួយគ្រឿងបើកសុខៗ ស្រាប់តែទៅទុំជាប់គាំងនៅលើផ្ទាំងថ្ម

//s9.kh1.co/10/109885655d7c8e1080312f9f04e1ddf7e639aca7.jpg
សង្គម

 ១៥-កញ្ញា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

បុកនឹងថ្មប៉ប្រះទឹកក្រោមដី បណ្ដាលឲ្យផ្លោងទៅទុំជាប់គាំងនៅលើផ្ទាំងថ្មកម្ពស់ប្រមាណ៣ម៉ែត្រ

អង់គ្លេស៖ កាលពីប៉ុន្មានថ្ងៃមុនកន្លងទៅនេះ មានទូកកម្សាន្តមួយគ្រឿង បានបើកសុខៗ ស្រាប់តែទៅបុកនឹងថ្មប៉ប្រះទឹកក្រោមដី បណ្ដាលឲ្យផ្លោងទៅទុំជាប់គាំងនៅលើផ្ទាំងថ្មកម្ពស់ប្រមាណ៣ម៉ែត្រ ដោយរើទៅមុខឬក្រោយមិនរួចឡើយ។ ហើយហេតុការណ៍នេះបានកើតឡើងនៅឯប្រជុំកោះ Ecrehous mini ស្ថិតក្នុងតំបន់ Jersey នៃប្រទេសអង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រុមសន្ដិសុខ RNLI បានរួមសហការជាមួយនឹងឆ្មាំសមុទ្រ នាំគ្នាចុះទៅជួយសង្គ្រោះ ដែលចំណាយអស់រយៈពេលជិត១២ម៉ោងឯណោះ។ ហើយបើទោះបីជាទូកស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ក៏ដោយ ក៏មិនបានបង្កឲ្យនរណាម្នាក់គ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ ដែលក្រុមនាវិកបានរងនូវរបួសបន្ដិចបន្ដួចប៉ុណ្ណោះ។ ចំណែកទូកវិញ ត្រូវបានគេយកទៅវាយតម្លៃ និងជួសជុលឡើងវិញផងដែរ៕

ប្រភព: Daily Mail 

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T