ស្រីស្អាតដូច Rosé ទោះស្លៀករ៉ូបធម្មតា ដូចទៅBirthday តែត្រូវគេលើកមកនិយាយច្រើនជាងគេ

//s9.kh1.co/3e/3eb0dfd4e63203ecc8e9990de206f4d4b61f5b23.jpg
តារា & កម្សាន្ដ

 ១៥-កញ្ញា-២០២១ ១២ល្ងាច · ៤ ឆ្នាំមុន

Rosé ភ្ញៀវកិត្តិយស ដែលគេលើកយកមកនិយាយច្រើនជាងគេ ក្នុងព្រឹត្តិការណ៍ Met Gala ដែលនាំមុខ Billie Eilish Rihanna Kim Kardashin Gigi Hadid និងតារាជាច្រើនផ្សេងទៀត។

បរទេស៖ ព្រឹត្តិការណ៍ Met Gala កាលពីម្សិលមិញ ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើន បន្តលើកមកនិយាយ ជាហូរហែរ នៃវត្តមានសិល្បករបរទេស ដែលបានចូលរួម ក្នុងកម្មវិធីបង្ហាញម៉ូដប្រចាំឆ្នាំ ដ៏ធំបំផុតមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ រូបភាពជាច្រើន ដែលបានចែកចាយនៅលើអ៉ីនធឺណែត  នៃសម្លៀកបំពាក់ប្លែកៗ របស់តារាល្បីៗជាច្រើន មានឈ្មោះបោះសម្លេង បានលេងខ្លួនមួយអស់ដៃ ក្នុងការជ្រើសរើសឈុតដែលពួកគេ បានស្លៀក ចូលរួម ព្រឹត្តឹការណ៍ ទទួលបានការសរសើរពីសំណាក់ទស្សនិកជន។

ជាក់ស្តែងអ្វីដែលចាប់អារម្មណ៍ តាមប្រភពមួយបានទម្លាយឲ្យដឹងថា មានភ្ញៀវកិត្តិយសទាំង ១០រូបនេះ ដែលត្រូវបានគេលើកច្រើនជាងគេបំផុត នៅលើអ៉ីនធឺណែត ក្នុងព្រឹត្តិការណ៍កាលពីមិ្សលមិញ។

លើសពីនេះទៀតសោត តាមប្រភពដដែល អ្នកដែលត្រូវបានគេនិយាយច្រើនជាងគេនោះ គឺសមាជិក Rosé ក្រុម BLACKPINK ដែលនាំមុខ ពីតារាស្រីវ័យក្មេង Billie Eilish តារាចម្រៀងស្រី Rihanna តារាទូទស្សនិ៍ដ៏ល្បី Kim Kardashin តារាម៉ូដែល Gigi Hadid និង តារាចម្រៀងកាណដា Justin Beiber

ប្រភព៖ NetBase Quid

សូមទស្សនារូបភាពខាងក្រោម៖

Rosé
Rosé
Rosé
Rosé
Rosé និង លោក Anthony
Rosé និង លោក Anthony
តលេងរៀងទី ១ ដល់ ទី ១០
តលេងរៀងទី ១ ដល់ ទី ១០
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T