ចិន៖ បច្ចុប្បន្ននេះ តារាសម្ដែងស្រី Ju Jingyi កំពុងក្លាយជាទេពធីតាសម្រស់ជំនាន់ថ្មីក្នុងឧស្សាហកម្មកម្សាន្តចិន ជាមួយនឹងភាពស្រស់ស្អាតវ័យក្មេង និងអាចទាញយកចំណាប់អារម្មណ៍ពីអ្នកទស្សនាជាច្រើន ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែទោះជាមានសម្រស់ដ៏ល្អស្អាតគួរជាទីពេញចិត្តពីអ្នកគាំទ្រជាច្រើនមែន តែសម្រាប់តារាស្រីរូបនេះ ហាក់នៅតែមានភាពចម្រូងចម្រាស ជាមួយមុខមាត់នាបច្ចុប្បន្ន ក្នុងពេលដែលមនុស្សមួយចំនួនទៀត បានលើកឡើងពីភាពខុសប្លែកពីគ្នា កាលពីពេលនាងចូលប្រឡូកក្នុងអាជីពដំបូង។
ដោយឡែក ថ្មីៗនេះ ស្រាប់តែមានប្រធានបទមួយដែលត្រូវបានពិភាក្សាច្រើនបំផុត នៅលើបណ្តាញសង្គម ទាក់ទងនឹងតារាស្រី Ju Jingyi ដែលជាបញ្ហាសម្រស់របស់តារាសម្តែងស្រីរូបនេះផ្ទាល់ ជាពិសេស នាងតែងតែបង្ហាញខ្លួននៅមុខកញ្ចក់កាមេរ៉ាថតរូប Selfie ជាមួយនឹងផ្នែកម្ខាងនៃមុខរបស់នាង ដែលមានភាពល្អឥតខ្ចោះ គ្មានស្នាមជាំ។
ប៉ុន្តែអ្វីដែលសំខាន់នោះគឺ នាងតែងតែលេងស្ទីលម៉ូដសក់ ដែលបានជួយដល់ផ្នែកខ្លះ ដើម្បីបិទបាំងពីចំណុចមិនសូវល្អរបស់ខ្លួន ដែលមានឆ្អឹងថ្ពាល់ខ្ពស់ សាច់មុខលិចចូលជ្រៅ គួរឲ្យកត់សម្គាល់ និងធ្វើឲ្យមនុស្សជាច្រើនឃើញយ៉ាងច្បាស់ៗ ដែលជាហេតុធ្វើឲ្យមានភាពចម្រូងចម្រាសសារជាថ្មីម្ដងទៀត៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖




