វ៉ែនតាដាំពេជ្រនិងត្បូងមរកត សតវត្សរ៍ទី១៧ បង្កប់ជំនឿសម្រាប់អ្នកពាក់ ត្រូវបានគេរំពឹងថា នឹងលក់បានក្នុងតម្លៃរាប់លានដុល្លារ

https://s9.kh1.co/1b/1bbe245e2b5c633fac348e0f4dea22dc847c1290.jpg
ប្លែកៗ
 15-Sep-2021 10am · a year ago

ភាពកម្រនៃវត្ថុបុរាណនេះគឺទំហំពិតប្រាកដនៃត្បូងមរកត ដែលយកមកធ្វើជាឡេនរបស់វ៉ែនតា។

បរទេស៖ វ៉ែនតានៅសតវត្សរ៍ទី១៧ចំនួនពីរ ត្រូវបានគេរំពឹងថានឹងទទួលបានតម្លៃរាប់លានដុល្លារ នៅក្នុងការដេញថ្លៃនៅខែក្រោយ។ វ៉ែនតាដែលពោរពេញដោយគ្រឿងអលង្ការ ដែលមានឡេនធ្វើពីពេជ្រនិងត្បូងមរកត ជាជាងធ្វើពីកញ្ចក់ ត្រូវបានគេជឿថាមានដើមកំណើតចេញពីរាជវង្សានុវង្សនៅក្នុងចក្រភព Mughal ដែលធ្លាប់គ្រប់គ្រងលើឧបទ្វីបឥណ្ឌា។ ត្រូវបានរចនាឡើងដើម្បីជួយអ្នកពាក់ឈានដល់ការត្រាស់ដឹង និងបណ្ដេញបិសាច ពួកវានឹងត្រូវដាក់តាំងបង្ហាញជាសាធារណៈជាលើកដំបូង នៅញូវយ៉ក ហុងកុង និងទីក្រុងឡុងដ៍ មុនពេលដាក់លក់នៅខែតុលា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឡេនមួយគូនៃវ៉ែនតាទីមួយត្រូវបានគេជឿថា ត្រូវបានគេបំបែកចេញពីពេជ្រ២០០ការ៉ាត់ដែលត្រូវបានរកឃើញនៅ Golconda ដែលជាតំបន់មួយនៅក្នុងរដ្ឋ Andhra Pradesh និង Telangana របស់ឥណ្ឌាក្នុងពេលបច្ចុប្បន្ន។ ចំណែកឡេនពណ៌បៃតងមួយគូនៃវ៉ែនតាទីពីរ ត្រូវបានគេជឿថាបានកាត់ចេញពីត្បូងមរកតកូឡុំប៊ី ដែលមានទម្ងន់ជាង៣០០ការ៉ាត់។ ភាពកម្រនៃវត្ថុបុរាណនេះគឺទំហំពិតប្រាកដនៃត្បូងមរកត ដែលយកមកធ្វើជាឡេនរបស់វ៉ែនតា។

ក្រុមហ៊ុន Sotheby's បានប៉ាន់ស្មានថា វ៉ែនតាទាំងពីរនេះនឹងលក់បានក្នុងតម្លៃចន្លោះពី ២.១លានដុល្លារទៅ៣.៥លានដុល្លារក្នុងចំនួនមួយ។ ថ្វីត្បិតតែវ៉ែនតាទាំងពីរនេះមានអាយុកាលយូរក៏ហើយក្ដី តែម៉ូតរបស់វាកំពុងតែពេញនិយម នៅក្នុងសម័យបច្ចុប្បន្ន សម្រាប់អ្នកចូលចិត្តលេងស្ទាយ៍៕

វ៉ែនតាដែលមានឡេនដាំពេជ្រ (Credit: Courtesy of Sotheby's)
វ៉ែនតាដែលមានឡេនដាំពេជ្រ (Credit: Courtesy of Sotheby's)
វ៉ែនតាដែលមានឡេនដាំត្បូងមរកតពណ៌បៃតង (Credit: Courtesy of Sotheby's)
វ៉ែនតាដែលមានឡេនដាំត្បូងមរកតពណ៌បៃតង (Credit: Courtesy of Sotheby's)
វ៉ែនតាទាំងពីរ (Credit: Courtesy of Sotheby's)
វ៉ែនតាទាំងពីរ (Credit: Courtesy of Sotheby's)

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង