ស្ត្រីរូបនេះ ចំណាយប្រាក់ជាង៥ពាន់ដុល្លាររាល់ខែ ដើម្បីកាត់សម្លៀកបំពាក់ឲ្យសត្វព្រាប រួមទាំងចំណី (មានវីដេអូ)

//s9.kh1.co/48/488ed11eb554fb47cb2d123b0c31294e2fbab730.jpg
សង្គម

 ១៤-កញ្ញា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ព្រាបមួយក្បាលមានឈុតសម្លៀកបំពាក់ដល់ទៅ១៧ឈុត។

អង់គ្លេស៖ ស្ត្រីម្នាក់ឈ្មោះថា Meggy Johnson អាយុ២៣ឆ្នាំ មកពីតំបន់ Lincolnshire ក្នុងប្រទេសអង់គ្លេស បានចំណាយប្រាក់៤,០០០ផោន (ប្រមាណ៥,៥០០ដុល្លារអាមេរិក) ទៅលើការកាត់ឈុតស្លៀកបំពាក់ឲ្យសត្វព្រាបដែលនាងបានជួយសង្គ្រោះ និងទទួលយកមកចិញ្ចឹមជាច្រើនក្បាល បូករួមទាំងចំណីអាហារប្រចាំថ្ងៃ និងរបស់របរផ្សេងៗទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយសត្វព្រាបទាំងអស់ ត្រូវបានដាក់ឲ្យហោះហើរមានសេរីនៅក្នុងផ្ទះ ដោយព្រាបខ្លះនៅក្នុងទ្រុង ដែលមាននូវប្រដាប់លេងជាច្រើនសម្រាប់ឲ្យពួកវាលេងបំបាត់ការអផ្សុក។

ស្ត្រីរូបនេះ​បានឲ្យដឹងដែរថា ពពួកសត្វព្រាប គឺជាសត្វចិញ្ចឹមដ៏អស្ចារ្យ ហើយពួកវាពិតជាសមនឹងទទួលបានឱកាសដូចសត្វចិញ្ចឹមដទៃទៀតដែរ។ ហើយពួកវាមាននូវឈុតសម្លៀកបំពាក់ជាច្រើន ដែលក្នុងមួយក្បាលមានប្រហែលជាង១៧ឈុតឯណោះ និងរៀបចំទុកដាក់យ៉ាងត្រឹមត្រូវក្នុងទូសម្លៀកបំពាក់។ ទន្ទឹមនឹងនេះដែរ នាងក៏បានឆ្លៀតពេលទំនេរ នាំពួកវាចេញទៅខាងក្រៅ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T