បុរសកូឡុំប៊ីម្នាក់ ឲ្យដៃគូសំរូតចុះតាមរានហាលជាន់ទីមួយ នៅពេលប្រពន្ធមកទាន់ (មានវីដេអូ)

https://s9.kh1.co/f1/f1bfaaecea434d462c5637442714498953b101d0.jpg
ប្លែកៗ
 13-Sep-2021 11am · a year ago

ប្រពន្ធដើម ដេញរត់តាមសង្សាររបស់ប្ដី នៅពេលតាមទាន់។

កូឡុំប៊ី៖ មហាជនអ្នកលេងបណ្ដាញសង្គមជាច្រើន បានសម្ដែងការហួសចិត្ត និងអស់សំណើចយ៉ាងខ្លាំង ជុំវិញនឹងវីដេអូឃ្លីបមួយ ដែលត្រូវបានគេថតបង្ហោះចែកចាយនូវសកម្មភាព បុរសម្នាក់លួចលាក់មានស្នេហាថ្មី និងប្រពន្ធរបស់គាត់តាមទាន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមប្រភពសារព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបមួយនេះ ត្រូវបានថតឡើងនៅតំបន់មួយ ក្នុងប្រទេសកូឡុំប៊ី កាលពីថ្មីៗកន្លងទៅនេះ និងត្រូវបានគេយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែងតាមរយៈវីដេអូឃ្លីប បានបង្ហាញឲ្យឃើញថា ស្ត្រីជាប្រពន្ធបានឈរគោះទ្វារនិងស្រែកហៅប្ដីជាច្រើនដង តែមិនមានការឆ្លើយតបឬបើកទ្វារឲ្យឡើយ ដែលធ្វើឲ្យនាងកាន់តែខឹងឡើងមួយកម្រិតទៀត តែមិនយូរប៉ុន្មានផង នាងក៏អាចបើកទ្វារចូលទៅខាងក្នុងបាន។ បន្ទាប់ពីមានសភាពស្ងប់ស្ងាត់បន្ដិច បុរសជាប្ដីបាននាំដៃគូរបស់ខ្លួន ដែលជានារីកម្ពស់ក្រិនសំរូតខ្លួនចុះតាមរានហាលផ្ទះពីជាន់ទីមួយ ដោយបានបក់ដៃសុំជំនួយពីមនុស្សម្នា ដែលឈរផ្អើលមើលឲ្យជួយទ្រពីក្រោមផងដែរ។ ហើយទំបំផុត នារីក្រិនក៏បានចុះមកដោយសុវត្ថិភាព និងរត់ទៅយកក្រដាសឡាំងធំមួយ ក្របពីលើខ្លួនដើម្បីពួន និងដើរបន្ដិចម្ដងៗ។ ក្រោយមកទៀត ស្ត្រីជាប្រពន្ធបានដើរចេញពីក្នុងផ្ទះ និងស្រែកឡូឡាម្ដងទៀត ហើយលុះពេលក្រឡេកភ្នែកឃើញក្រដាសឡាំងក៏ចាប់អារម្មណ៍ ដែលរំពេចនោះនារីក្រិនបង្ហាញខ្លួន និងរត់ប្រាសអាយុតែម្ដង។

យ៉ាងណាមិញ ចុងក្រោយនៃរឿងរ៉ាវខាងលើទៅជាយ៉ាងណា គេមិនបានដឹងច្បាស់ឡើយ តែវីដេអូឃ្លីបទទួលបានអ្នកចុចចូលទស្សនាខ្ទង់លានដងឯណោះ។ ហើយទន្ទឹមនឹងនេះដែរ មានមហាជនមួយចំនួន បានបញ្ចេញមតិដោយលើកឡើងថា វាមើលទៅហាក់បីដូចជាការរៀបចំសម្ដែងអីចឹង៕

ប្រភព: The Sun / Twitter

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង