នៅពីក្រោយភាពជោគជ័យរបស់ស្វាមីតែងមានភរិយានៅក្បែរជានិច្ច មើលតែប៉ុន្មានសន្លឹកនេះ ឆាយ វីរៈយុទ្ធ ទៅដឹងហើយ - Khmerload

នៅពីក្រោយភាពជោគជ័យរបស់ស្វាមីតែងមានភរិយានៅក្បែរជានិច្ច មើលតែប៉ុន្មានសន្លឹកនេះ ឆាយ វីរៈយុទ្ធ ទៅដឹងហើយ

https://s9.kh1.co/c1/c1c8f387536e3db5ca8e8dcca1df5c21e05bcdbb.jpg
តារា & កម្សាន្ដ
 12-Sep-2021 2pm · 3 months ago

សំណាបយោងដីស្រីយោងបុរសមែន មើលតែប៉ុន្មានសន្លឹកនេះរបស់ ឆាយ វីរៈយុទ្ធ និង ភរិយាទៅដឹងហើយ។

ភ្នំពេញ​៖ ជាការពិតណាស់ ប្រិយមិត្ត ពុកម៉ែបងប្អូន ប្រាកដជាជ្រាបច្បាស់ពី កំពូលតារាចម្រៀង លោក ឆាយ វីរៈយុទ្ធ អាចនិយាយបានថាជាតារាចម្រៀងជើងចាស់មួយរូប ប៉ុន្តែប្រជាប្រិយភាព និងសម្លេងដ៏ពិរោះរណ្ដំរបស់លោក នៅតែអាចឆាបយកបេះដូងហ្វេនៗគ្រប់ស្រទាប់វ័យបានដដែល ជាពិសេស រូបលោកនៅតែសង្ហាដដែលថែមទៀតផង។    

យ៉ាងណាមិញ ក្រៅពីធ្វើឲ្យទស្សនិកជនទាំងអស់ ចាប់អារម្មណ៍ជាមួយការងារសិល្បៈរបស់លោកហើយ មួយរយៈចុងក្រោយនេះលោក ឆាយ វីរៈយុទ្ធ បានធ្វើឲ្យហ្វេនៗតាមដានយ៉ាងកៀកកិតអំពីជីវិតក្រៅឆាក ជីវិតគ្រួសារដ៏មានសុភមង្គលជាមួយកូនៗ និងភរិយា ដោយតែងបង្អួតពីភាពផ្អែមល្ហែមមិនចេះអស់។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះតារាចម្រៀងប្រុសរូបនេះក៏ទទួលបាននូវការងារថ្មីមួយទៀត ដែលលោកបានចូលរួម ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង លោក ឆាយ វីរ:យុទ្ធ ក្លាយជាទូតសុឆន្ទ:របស់ ក្រុមហ៊ុនមួយកាលពីព្រឹកមិញនេះ ។ លើសពីនេះ អ្វីដែលធ្វើឲ្យអ្នកទស្សនាមានការចាប់អារម្មនោះគឺ ក្នុងនោះ  ក៏មានវត្តមានភរិយាជាទីស្រលាញ់របស់លោក ក៏បានមកចូលរួមធ្វើជាកម្លាំងចិត្ត បង្ហាញក្ដីមោទនភាពចំពោះសមិទ្ធផលថ្មីរបស់ស្វាមីនាងផងដែរ ព្រមទាំងបានថតរូបទុកជាអនុស្សាវរីយ៍ជាច្រើន។

ដោយក្នុងនោះគ្រប់រូបភាពទាំងអស់ ពិតជាបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅតែម្ដង ពិសេសរូបភាពជាច្រើនសន្លឹក ដែល ឆាយ វីរ:យុទ្ធ បានបង្ហោះនោះ មហាជនព្រមទាំងអ្នកគាំទ្រ មានការពេញចិត្តខ្លាំង ព្រោះនាងបាននៅឈរក្បែរស្វាមី បញ្ចេញស្នាមញញឹមពោរពេញដោយក្ដីរីករាយចំពោះភាពជោគជ័យរបស់ស្វាមីរបស់ខ្លួន៕

សូមទស្សនារូបភាពខាងក្រោម៖

https://s9.kh1.co/__image/w=650,h=434,q=100/f7/f7ec21252065f9158ca0d91ff4137b899471b3ee.jpg
ឆាយ វីរ:យុទ្ធ និង ភរិយា
https://s9.kh1.co/__image/w=650,h=434,q=100/f1/f10ccd8254a13a8acbdc30a0a64c394c6e1c657f.jpg
ឆាយ វីរ:យុទ្ធ និង ភរិយា
https://s9.kh1.co/__image/w=650,h=434,q=100/83/83aed7398fdcb60ed8525fb11a6e07f3f8bee888.jpg
ឆាយ វីរ:យុទ្ធ និង ភរិយា ចូមរួមក្នុងកម្មវិធី
https://s9.kh1.co/__image/w=650,h=434,q=100/aa/aab7bfd123d05a87fbafbe3da60ceead6504a6cc.jpg
ឆាយ វីរ:យុទ្ធ និង ភរិយា ចូមរួមក្នុងកម្មវិធី
https://s9.kh1.co/__image/w=650,h=434,q=100/c1/c1ed55f25aee3ef5d0b253a8bf22e888b2eab478.jpg
ឆាយ វីរ:យុទ្ធ និង ភរិយា ចូមរួមក្នុងកម្មវិធី
https://s9.kh1.co/__image/w=650,h=434,q=100/e4/e415af37f88d46852b3f2514f2e154d10b002919.jpg
ឆាយ វីរ:យុទ្ធ និង ភរិយា ចូមរួមក្នុងកម្មវិធី
https://s9.kh1.co/__image/w=650,h=433,q=100/f0/f0f68e600d120cf3b40793f0e71eddd406d63166.jpg
ឆាយ វីរ:យុទ្ធ និង ភរិយា ចូមរួមក្នុងកម្មវិធី
ឆាយ វីរៈយុទ្ធ
Heng Sivchean
S.C

អត្ថបទទាក់ទង