នាយកសាលានៅចិនម្នាក់ សុខចិត្តបរិភោគអាហារសល់ពីសិស្ស ដោយសារមូលហេតុទាំងនេះ

https://s9.kh1.co/08/081906f6496b3182e4ec7cb412ef47c68bcc4a34.jpg
ប្លែកៗ
 10-Sep-2021 9am · a year ago

គាត់មិនភ័យខ្លាចប៉ះពាល់សុខភាពទេ ដែលគាត់បានគិតថា សិស្សទាំងអស់ប្រៀបដូចជាកូនៗរបស់គាត់

ចិន៖ នាយកសាលាឯកជនមួយកន្លែង ក្នុងទីក្រុង Qiyang នៃខេត្តហ៊ូណាន បានបង្កឲ្យមានការជជែកវែកញែកយ៉ាងខ្លាំង នៅលើបណ្ដាញអ៊ីនធឺណេតកាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីមានវីដេអូឃ្លីបមួយ បានបង្ហាញឲ្យឃើញថា គាត់កំពុងបរិភោគអាហារសល់ពីសិស្សានុសិស្ស។ ហើយចំពោះសកម្មភាពបែបនេះ បានធ្វើឲ្យមហាជនកោតសរសើរ និងអ្នកខ្លះទៀត បានបញ្ចេញមតិដោយលើកឡើងថា វានឹងបង្កហានិភ័យដល់សុខភាពផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកនាយក Wang Yongxin អាយុ៥៨ឆ្នាំ បានប្រាប់សារព័ត៌មានឲ្យដឹងថា ចាប់តាំងពីសប្ដាហ៍មុនម៉្លេះ គាត់បានបរិភោគអាហារទាំងបីពេលរបស់គាត់ដែលនៅសល់ពីសិស្ស ហើយម៉ោងអាហារថ្ងៃត្រង់វិញ គាត់បានបរិភោគអាហារសល់ពីសិស្សចំនួនពី៦ ទៅ៧នាក់ឯណោះ។ មូលហេតុដែលគាត់ធ្វើបែបនេះ គឺដោយសារតែចង់ឲ្យសិស្សទាំងអស់យល់ឃើញថា ការខ្ជះខ្ជាយអាហារជារឿងមិនត្រឹមត្រូវ ហើយសិស្សមួយចំនួននៅពេលបានឃើញគាត់ទទួលទានបែបនេះ ពួកគេក៏បានព្យាយាមបរិភោគឲ្យអស់ពីចានផងដែរ។

ទន្ទឹមនឹងនេះដែរ វាបានជួយឲ្យគេដឹងថា តើបរិមាណអាហារប៉ុន្មានដែលត្រូវចម្អិនសម្រាប់សិស្សទាំងអស់ ដូច្នេះលើកក្រោយៗ នឹងមិនខ្ជះខ្ជាយអាហារទៀតឡើយ។ បើទោះជាយ៉ាងណាក៏ដោយ ក៏គាត់មិនភ័យខ្លាចប៉ះពាល់សុខភាពទេ ដែលគាត់បានគិតថា សិស្សទាំងអស់ប្រៀបដូចជាកូនៗរបស់គាត់ ហើយគ្រូៗដទៃទៀតក៏បរិភោគចេញពីផ្ទះបាយក្នុងសាលាតែមួយផងដែរ។

តួយ៉ាង រដ្ឋភិបាលកណ្ដាលរបស់ប្រទេសចិន បានផ្ដោតលើការកាត់បន្ថយកាកសំណល់ម្ហូបអាហារក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ដែលគូសបញ្ជាក់ដោយច្បាប់ និងបានអនុម័តកាលពីខែមេសា ហើយនឹងធ្វើការផាកពិន័យភោជនីយដ្ឋានណា រួមទាំងខាងផ្គត់ផ្គង់ចំពោះអាហាររបស់ពួកគេដែលនៅសល់ផងដែរ៕

ប្រភព: scmp.com

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង