ហេតុផលទាំងនេះ ដែលនាំឱ្យ មិនអាចសម្រេចក្តីស្រមៃខ្លួនឯងបាន

//s9.kh1.co/f0/f07de122ab608a15debd1bf94c9ca1d686d02227.jpg
នារី

 ០៨-កញ្ញា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

មិនថាយើងទាំងអស់គ្នាខិតខំប្រឹងប្រែងយ៉ាងណានោះទេ យើងទាំងអស់គ្នាក៏មិនអាចសម្រេចក្តីស្រមៃខ្លួនឯងបានដែរ ប្រសិនបើមានមូលហេតុទាំងនេះ។

យល់ដឹង៖ មនុស្សយើងម្នាក់ៗ តែងតែមានគោលដៅ និងក្តីស្រមៃជារបស់ខ្លួនឯង ដែលចង់ឱ្យខ្លួនឯងក្លាយទៅជានរណាម្នាក់ ដែលខ្លួនចង់បាន ជាងនេះទៅទៀត យើងទាំងអស់គ្នាដែលខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃនេះ ក៏ដោយសារតែក្តីស្រមៃរបស់ខ្លួនឯងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត បើទោះបីជាយើងទាំងអស់គ្នា ខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃក៏ដោយ ក៏វានៅតែមិនអាចធ្វើឱ្យយើងទាំងអស់គ្នា សម្រេចក្តីស្រមៃខ្លួនឯងបានដែរ ប្រសិនបើយើងទាំងអស់គ្នា នៅមានចំណុចខ្វះខាតមួយចំនួន ព្រោះតែចំណុចខ្វះខាតទាំងនោះហើយ ទើបនាំឱ្យយើងទាំងអស់គ្នា មិនអាចសម្រេចក្តីស្រមៃខ្លួនឯងបាន។

ហេតុផលទាំងនេះ ដែលនាំឱ្យយើងទាំងអស់គ្នាមិនអាចសម្រេចក្តីស្រមៃខ្លួនឯងបាន៖

១. ភ័យខ្លាចក្នុងការផ្លាស់ប្តូរ

រូបតំណាង
រូបតំណាង

នៅលើលោកនេះ គ្មានអ្វីដែលថាមិនផ្លាស់ប្តូនោះទេ ហើយវាក៏តម្រូវឱ្យមនុស្សយើងម្នាក់ៗ ចេះផ្លាស់ប្តូទៅតាមពេលវេលា ទៅតាមកាលៈទេសៈដែរ។ ម្យ៉ាងវិញទៀត អ្វីដែលនាំឱ្យយើងទាំងអស់គ្នា មិនអាចសម្រេចក្តីស្រមៃខ្លួនឯងបាននោះ គឺមកពីយើងទាំងអស់គ្នា ភ័យខ្លាចក្នុងការផ្លាស់ប្តូខ្លួនឯង ភ័យខ្លាចនឹងត្រូវបរាជ័យនេះហើយ ទើបជាហេតុធ្វើឱ្យយើងទាំងអស់គ្នានៅតែមួយកន្លែង គ្មានការរីកចម្រើន ដែលមិនអាចសម្រេចក្តីស្រមៃខ្លួនឯងបាន។

២. ខ្វះទំនុកចិត្តមកលើខ្លួនឯង

រូបតំណាង
រូបតំណាង

មិនថាយើងទាំងអស់គ្នា ខិតខំប្រឹងប្រែងយ៉ាងណានោះទេ​ យើងទាំងអស់គ្នាក៏នៅតែមិនអាចសម្រេចក្តីស្រមៃខ្លួនឯងបាន នោះក៏ដោយសារតែយើទាំងអស់គ្នា ខ្វះទំនុកចិត្តមកលើខ្លួនឯង ដែលធ្វើឱ្យយើងទាំងអស់គ្នា តែងតែមើលទៅអ្នកដទៃ ល្អជាងខ្លួនជានិច្ច ហើយគិតថាខ្លួនឯងអន់ ដូច្នេះហើយ មិនថាប្រឹងប្រែងយ៉ាងណាទេ យើងទាំងអស់គ្នានៅតែមិនអាច ព្រោះទំនុកចិត្ត គឺជាអ្វីដែលសំខាន់បំផុត ក្នុងការធ្វើឱ្យយើងទាំងអស់គ្នា អាចសម្រេចនូវការងារណាមួយ បានយ៉ាងជោគជ័យ។

៣. សុញសាញច្រើន

រូបតំណាង
រូបតំណាង

មនុស្សដែលបរាជ័យភាគច្រើន តែងតែសុញសាញច្រើន មិនហ៊ានសម្រេចចិត្ត ធ្វើអ្វីដែលខ្លួនចង់ធ្វើ លើសពីនេះ ធ្វើអ្វីមួយក៏មិនដែលបានដាច់ស្រឡះ ដែលធ្វើឱ្យការងារដែលត្រូវធ្វើ តែងតែមានការយឺតពេល ដោយទាំងអស់នេះហើយ ទើបធ្វើឱ្យយើងទាំងអស់គ្នា មិនអាចសម្រេចក្តីស្រមៃខ្លួនឯងបាន ដូច្នេះហើយ ប្រសិនបើយើងទាំងអស់គ្នា ចង់សម្រេចនៃក្តីស្រមៃខ្លួនឯងបាន លុះត្រាតែយើងទាំងអស់គ្នា​ ដកភាពសុញសាញចេញ។

៤. មិនមានផែនការច្បាស់លាស់

រូបតំណាង
រូបតំណាង

មូលហេតុដែលនាំឱ្យយើងទាំងអស់គ្នា មិនអាចសម្រេចក្តីស្រមៃខ្លួនឯងបាននោះ គឺមកពីយើងទាំងអស់គ្នាមិនមានផែនការច្បាស់លាស់ ដើម្បីដើរទៅរកវា ព្រោះប្រសិនបើមិនមានផែនការច្បាស់លាស់ទេ វានឹងធ្វើឱ្យយើងទាំងអស់គ្នា ឆាប់វង្វេងគោលដៅជីវិតខ្លួនឯង ហើយធ្វើឱ្យយើងទាំងអស់គ្នា មិនថាខិតខំប្រឹងប្រែងយ៉ាងណាទេ ក៏មិនអាចសម្រេចក្តីស្រមៃខ្លួនឯងបានដែរ៕

ប្រភព 101productivity

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T