សល់៣ខែទៀត! តោះមកមើលមុខរៀមច្បងជើងខ្លាំង ប្រលងបាក់ឌុប និទ្ទេសA លំដាប់ពិន្ទុ១០០ ទាំង៦ជំនាន់

//s9.kh1.co/44/44c6656c4e958877cd5068ff9cd755c22da2a468.jpg
សង្គម

 ០៧-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

តោះមកមើលមុខរាមច្បងជើងខ្លាំង ប្រលងបាក់ឌុប និទ្ទេសA លំដាប់១០០ ទាំង៦ជំនាន់

រាជធានីភ្នំពេញ: នៅសល់មិនដល់ជាង៣ខែទៀតផង កាលបរិច្ឆេទនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថាបាក់ឌុបដែលបានគ្រោងទុកនឹងឈានចូលមកដល់ ដោយសម័យប្រលងនឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដោយសារតែថ្ងៃប្រលងខិតចូលមកដល់ រីឯសិស្សានុសិស្សក៏កំពុងតែសំភី ប្រឹងប្រែងរៀនសូត្រ យ៉ាងយកចិត្តទុកដាក់ បើទោះបីជាការសិក្សាតម្រូវឲ្យរៀនតាមអនឡាញក៏ដោយនោះ ថ្ងៃនេះសូមនាំអារម្មណ៍ប្រិយមិត្តអ្នកអាន និងសិស្សានុសិស្សមកស្គាល់រាមច្បងជើងខ្លាំងទាំង៦នាក់ ដែលទទួលបាននិទ្ទេសA លំដាប់ពិន្ទុ១០០ ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហៅកាត់ថាបាក់ឌុបចាប់តាំងពីឆ្នាំ២០១៤មក ដោយនៅក្នុងនោះរួមមាន÷

១/.យុវសិស្ស ចាន់ ពិចិត្រ អតីតសិស្សវិទ្យាល័យព្រះបាទសុរាម្រឹត ខេត្តកំពង់ឆ្នាំង និទ្ទេសA លំដាប់ពិន្ទុ១០០ ឆ្នាំ២០១៤

យុវសិស្ស ចាន់ ពិចិត្រ
យុវសិស្ស ចាន់ ពិចិត្រ

២/.យុវសិស្ស ម៉ាន តូតា អតីតសិស្សវិទ្យាល័យបាក់ទូកនិទ្ទេសA លំដាប់ពិន្ទុ១០០ ឆ្នាំ២០១៥ 

យុវសិស្ស ម៉ាន តូតា
យុវសិស្ស ម៉ាន តូតា

៣/.យុវសិស្ស កាំង ស៊ីញលី អតីតសិស្សវិទ្យាល័យប៊ែលធីអន្តរជាតិ និទ្ទេសA លំដាប់ពិន្ទុ១០០ ឆ្នាំ២០១៦

យុវសិស្ស កាំង ស៊ីញលី 
យុវសិស្ស កាំង ស៊ីញលី 

៤/.យុវសិស្ស ស គីមស៊ា អតីតសិស្សវិទ្យាល័យប៊ែលធីអន្តរជាតិ និទ្ទេសA លំដាប់ពិន្ទុ១០០ ឆ្នាំ២០១៧

យុវសិស្ស ស គីមស៊ា 
យុវសិស្ស ស គីមស៊ា 

៥/.យុវសិស្ស ថន រតនា អតីតសិស្សវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវ និទ្ទេសA លំដាប់ពិន្ទុ១០០ ឆ្នាំ២០១៨

យុវសិស្ស ថន រតនា
យុវសិស្ស ថន រតនា

៦/.យុវសិស្ស សៀង ស៊ីផាត់ អតីតសិស្សវិទ្យាល័យក្រុងព្រះសីហនុ និទ្ទេសA លំដាប់ពិន្ទុ១០០ ឆ្នាំ២០១៩

យុវសិស្ស សៀង ស៊ីផាត់ 
យុវសិស្ស សៀង ស៊ីផាត់ 
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T