បុរសម្នាក់ រកឃើញក្រដាសមួយសន្លឹក ដែលជាងសំណង់លាក់ទុកក្នុងជញ្ជាំងតាំងពីជិត៤០ឆ្នាំមុន

https://s9.kh1.co/48/48dffda474ed71fd470afef6ad524e70b69a12df.jpg
ប្លែកៗ
 07-Sep-2021 2pm · a year ago

សរសេរឡើងដោយជាងសំណាង់ម្នាក់ តាំងពីខែសីហា ឆ្នាំ១៩៨៦មកម៉្លេះ

អង់គ្លេស៖ កាលពីថ្មីៗនេះ បុរសម្នាក់ Daniel Bodman មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានរកឃើញក្រដាសដ៏ចម្លែកមួយសន្លឹក ខណៈពេលគាត់កំពុងជួសជុលអគារ។ ហើយវាត្រូវបានសរសេរឡើងដោយជាងសំណាង់ម្នាក់ដែលធ្វើការបានប្រាក់ឈ្នួលចំនួនជិតដុល្លារអាមេរិកក្នុងមួយម៉ោង តាំងពីខែសីហា ឆ្នាំ១៩៨៦មកម៉្លេះ និងបានលាក់ទុកក្នុងជញ្ជាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង នៅលើក្រដាសមានសរសេរដោយរៀបរាប់ផ្ដោតលើចំណុចសំខាន់ថា៖

ពេលកំពុងធ្វើការងារ ខ្ញុំបានឆក់ដោយចរន្ដអគ្គិសនី ដោយសារតែចៃដន្យខ្ញុំបានប៉ះខ្សែភ្លើងចំនួនពីរ។

ជាងសំណង់

យ៉ាងណាជុំវិញក្រដាសខាងលើ គ្មានអ្វីអ្វីសំខាន់ឡើយ ដែលអាចគ្រាន់តែជាការចង់ទុកជាអនុស្សាវរីយ៍ប៉ុណ្ណោះ ហើយទន្ទឹមនឹងនេះដែរ លោក Daniel បានយល់ថា វាគួរឲ្យអស់សំណើច និងគួរឲ្យចាប់អារម្មណ៍ប្រសិនបើអាចស្វែងរកម្ចាស់ក្រដាសឃើញផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង