តារាកម្សាន្ត: ដូចដែលប្រិយមិត្ត ពុកម៉ែ បងប្អូន បានទទួលជ្រាបរួចមកហើយថា ថ្វីត្បិតតែកញ្ញា រ៉េត សារីតា មិនទទួលបានមកុដបវរកញ្ញាចក្រវាលពិភពលោកមែនពិត ប៉ុន្តែក្រោយមកដល់មាតុភូមិវិញ តារាស្រីពហុជំនាញរូបនេះ ហាក់ទទួលបានការងារមិនដាច់ ដោយគេសង្កេតឃើញថា ក្រោយបានទទួលភារកិច្វជាទូតសុឆន្ទ:របស់ក្រសួងកិច្ចការនារី កញ្ញា រ៉េត សារីតា ក៏ទទួលបានការងារជាពិធីករ ថតម៉ូត និងជាពិសេសថ្មីៗនេះកញ្ញា ក៏បានក្លាយទៅជាគណកម្មការដាក់ពិន្ទុក្នុងការប្រកួតប្រជែងកម្មវិធី Face Of Cambodia ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថាកញ្ញា រ៉េត សារីតា កើតនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ១៩៩៤ និងមានទីកន្លែងកំណើតនៅរាជធានីភ្នំពេញ។ កញ្ញាមានកម្ពស់១ម៉ែត្រ៦៥សង់ទីម៉ែត្រ និងមានសមត្ថភាពអាចនិយាយបាន៣ភាសារួមមាន អង់គ្លេស ខ្មែរ និងបារាំង បានយ៉ាងស្ទាត់ជំនាញ៕
ចង់ជ្រាបឲ្យបានកាន់តែច្បាស់បន្ថែមទៅទៀតនោះ សូមទស្សនារូបភាពខាងក្រោមនេះ÷





