ចិន៖ ស្ត្រីម្នាក់មានឈ្មោះថា Li Zhanying អាយុ៤៥ឆ្នាំ មកពីខេត្ត Henan ប្រទេសចិន បានទទួលរងនូវជំងឺដ៏ចម្លែក និងកម្រម៉្យាង ដែលធ្វើឲ្យគាត់ដេកមិនលក់សោះឡើយ ហើយគាត់ក៏បានអះអាងដែរថា គាត់មិនបានដេកសូម្បីតែមួយនាទីក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ។ ហើយពេលវេលាចុងក្រោយដែលគាត់បានដេក គឺនៅពេលគាត់មានអាយុប្រហែល៥ ឬ៦ឆ្នាំប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមសម្ដីរបស់លោក Liu Suoqin ជាស្វាមីបានយល់ស្របចំពោះភាពត្រឹមត្រូវនៃការអះអាងរបស់ប្រពន្ធ ដោយលើកឡើងថា ចាប់តាំងពីរៀបការជាមួយគ្នារហូតមកទល់បច្ចុប្បន្ន ប្រពន្ធគាត់មិនដែលដេកលក់ទេ និងតែងតែធ្វើកិច្ចការក្នុងផ្ទះ ដើម្បីរំលងពេលវេលានៅពេលយប់។ ហើយមិនត្រឹមតែប៉ុណ្ណោះ ថែមទាំងធ្លាប់បានទិញថ្នាំងងុយដេកមកលេប ដើម្បីឲ្យដេកលក់ស្រួល ប៉ុន្ដែវាគ្មានប្រសិទ្ធភាពអ្វីឡើយ។
ទន្ទឹមនឹងនេះដែរ អ្នកភូមិបានព្យាយាមធ្វើតេស្តទៅលើអ្នកស្រី Li ដោយបបួលលេងបៀរខាងក្រៅផ្ទះនៅពេលយប់ដល់ភ្លឺ រហូតដល់អ្នកខ្លះងងុយដេក ខណៈឯគាត់វិញនៅភ្ញាក់ខ្លួនធម្មតាដដែល។
តួយ៉ាង អ្នកស្រី Li ក៏ធ្លាប់បានស្វែងរកជំនួយពីផ្នែកវេជ្ជសាស្ត្រ ដើម្បីដោះស្រាយពីស្ថានភាពរបស់គាត់ជាច្រើនដងដែរ ប៉ុន្ដែគ្រូពេទ្យមិនដែលរកឃើញអ្វីគួរឲ្យសង្ស័យឡើយ។ ហើយកាលពីថ្មីៗនេះ គាត់បានទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រមួយកន្លែងនៅទីក្រុងប៉េកាំង ដែលអាថ៌កំបាំងនៃការដេកមិនលក់ជាច្រើនឆ្នាំរបស់នាងត្រូវបានរកឃើញតែម្ដង។ ក្រុមវេជ្ជបណ្ឌិត បានប្រើឧបករណ៍ចាប់សញ្ញាកម្រិតខ្ពស់ដើម្បីតាមដានគាត់រយៈពេល៤៨ម៉ោង ហើយចំពោះទិន្នន័យដែលប្រមូលបានក្នុងកំឡុងពេលត្រួតពិនិត្យរលកខួរក្បាល បានបង្ហាញថា គាត់មិនដេកលក់ស្រួល និងសមល្មមដូចមនុស្សធម្មតាទេ ដោយគាត់ដាក់ខ្លួនដេកលើគ្រែ តែភ្នែកមិនបិទទេ ដែលជាស្ថានភាពស្រដៀងនឹងការដេក.មមើលអីចឹង ហើយសរសៃប្រសាទនិងសរីរាង្គមួយចំនួនរបស់គាត់នឹងនៅតែសកម្មក្នុងពេលគាត់ដេក។
យ៉ាងណាមិញ បើទោះបីជាវេជ្ជបណ្ឌិតបានចោទថា អ្នកស្រី Li ចាញ់បោកខួរក្បាលក៏ដោយ ក៏គាត់នៅតែជឿជាក់ថា ខ្លួនគាត់ផ្ទាល់មិនដេកអស់រយៈពេល៤០ឆ្នាំដដែល៕
ប្រភព: Odditycentral / remonews
សូមទស្សនារូបភាពខាងក្រោម៖