ចិនចំណាយលុយ៣២លានដុល្លារ រើរូបសំណាកសំរិទ្ធតម្លៃ៣៥លានដុល្លារនេះចោល ក្រោយពីមានគេថាសង់ឥតប្រយោជន៍

//s9.kh1.co/dc/dce3e4b7c607c5d20fa75b140757850a22d225ea.jpg
សង្គម

 ០៥-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ទីក្រុងប៉េកាំងបានត្អូញត្អែរថា សាងសង់ខ្ជះខ្ជាយលុយឥតប្រយោជន៍ ដែលបញ្ជាឲ្យដកចេញតាំងពីឆ្នាំមុនមកម៉្លេះ។

ចិន៖ រូបសំណាកសំរិទ្ធដ៏ធំមហិមា គួនអ៊ី តម្លៃជាង១៧០លានយ័ន (ប្រមាណ៣៥.៣លានដុល្លារអាមេរិក) នៅកណ្ដាលប្រទេសចិន កំពុងត្រូវបានរុះរើ ក្រោយពីទីក្រុងប៉េកាំងបានត្អូញត្អែរថា សាងសង់ខ្ជះខ្ជាយលុយឥតប្រយោជន៍ ដែលបញ្ជាឲ្យដកចេញតាំងពីឆ្នាំមុនមកម៉្លេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មករនៅក្នុងទីក្រុងជីងចូវ នៃខេត្តហ៊ូប៉ី បានដកក្បាលរូបសំណាកកម្ពស់៥៨ម៉ែត្រនេះចេញហើយ ខណៈម្ចាស់រូបសំណាកគឺជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍទេសចរណ៍ ដែលជាកម្មសិទ្ធិរបស់រដ្ឋ ក្នុងការចាប់ផ្ដើមផ្លាស់ប្ដូរទីតាំងថ្មីសម្រាប់រូបសំណាក ទៅកាន់កន្លែងមួយដែលមានចម្ងាយ៨គីឡូម៉ែត្រពីកន្លែងចាស់ ដោយចំណាយទឹកប្រាក់ចំនួន ១៥៥លានយ័ន (ប្រមាណ៣២លានដុល្លារអាមេរិក)។

តួយ៉ាង រូបសំណាកនេះដែរ គឺជាផ្នែកមួយនៃការទាក់ទាញទេសចរណ៍របស់ខេត្តជីងចូវ តាំងពីយូរយារណាស់មកហើយ ព្រោះវាជាកន្លែងប្រយុទ្ធដ៏ល្បីបំផុតរបស់មេទ័ពគួនអ៊ី ហើយវាត្រូវបានគេចាត់ទុកថាជារូបសំណាកសំរិទ្ធធំជាងគេបំផុតនៅលើពិភពលោក និងសាងសង់ចប់ជាស្ថាពរក្នុងឆ្នាំ២០១៦ ដោយមានមហិច្ឆិតាចង់ដាក់បញ្ចូលក្នុងកំណត់ត្រាពិភពលោកហ្គីនណេស ប៉ុន្ដែត្រូវបានអ្នកស្រុក និងរដ្ឋាភិបាលកណ្ដាលតិះដៀលជាបន្ដបន្ទាប់ផងដែរ៕

ប្រភព: asiaone

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T