ភ្នំពេញ៖ ការរៀបខ្លួនជារឿងទីមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់វ័យ ដោយសារការស្លៀកពាក់បានសមរម្យជាផ្នែកមួយធ្វើឲ្យខ្លួនឯងមានភាពជឿជាក់ផងដែរ។ ម្យ៉ាងវិញទៀត ការតុបតែងខ្លួនផាត់មុខ ធ្វើសក់ ស្លៀកសម្លៀកបំពាក់ទាន់សម័យ អាចជួយបង្កើននូវរូបសម្រស់ឲ្យស្អាតជាងមុនទ្វេដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើនិយាយដល់ការរៀបចំខ្លួន បច្ចុប្បន្នមានតារាខ្មែរជាច្រើនបានផ្លាស់ប្ដូរស្ទាយ៍តុបតែងខ្លួនឯង ប្លែកជាងពីមុនឆ្ងាយតែម្ដង។ ជាពិសេស រាល់ការស្លៀកពាក់របស់សិល្បការិនី មើលទៅពិតជាមានភាពទាក់ទាញប្លែកភ្នែកគួរឲ្យចាប់អារម្មណ៍ខ្លាំងតែម្ដង។ លើសពីនេះទៅទៀត គ្រប់សម្លៀកបំពាក់តារាស្រីខ្មែរបានស្លៀកសុទ្ធសឹងតែមានម៉ូតប្លែកៗស្ទើរគ្រប់ឈុតទៅហើយ។
បើក្រឡេកមើលតារាស្រីពីររូបមានដូចជា អ្នកនាង គង់ ចាន់ស្រីមុំ និងកញ្ញា ទេព បូព្រឹក្ស ត្រូវបានគេកត់សម្គាល់ឃើញថាអ្នកទាំងពីជាតារាដែលនិយមលេងខ្លួនជាមួយស្ទាយ៍ថ្មីៗ ច្នៃម៉ូតសម្លៀកបំពាក់ និងម៉ូតសក់ប្លែកមិនឲ្យជាន់អ្នកណាឡើយ។ បើនិយាយដល់អ្នកនាង គង់ ចាន់ស្រីមុំ ទោះបច្ចុប្បន្ននាងមានរៀបការមានកូនរួច តែនាងនៅតែលេងខ្លួនឆើតឆាយ អមជាមួយស្ទីលតែងខ្លួនមានមួយគ្មានពីរតែម្ដង។ ក្នុងនោះដែរ បើនិយាយដល់កញ្ញា ទេព បូព្រឹក្ស ពេលឡើងឆាកម្ដងៗ នាងពិតជាពូកែរកនឹកច្នៃម៉ូតសម្លៀកបំពាក់ និងម៉ូតសក់ ធ្វើយ៉ាងណាឲ្យប្លែកខុសពីគេគួរឲ្យសរសើរខ្លាំង៕
សូមទស្សនារូបភាពខាងក្រោម៖