សឹងមិនគួរឲ្យជឿ! ជាតារាលំដាប់ប្រទេស ខេមរៈ សេរីមន្ត និងភរិយា អង្គុយហូបបាយមាត់ផ្លូវបែបនេះ

//s9.kh1.co/6a/6a499e12b402464b5c6d5d729a678d6ad4aaa1a5.jpg
តារា & កម្សាន្ដ

 ០២-កញ្ញា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

ដាក់ខ្លួនណាស់ អាយដល ខេមរៈ សិរីមន្ត និង ភរិយាអង្គុយហូបបានតាមផ្លូវមិនខ្វល់ថាខ្លួនខ្លួនជាតារាល្បី។

ភ្នំពេញ៖ ប្រាកដណាស់ តារាចម្រៀង ខេមរៈ សិរីមន្ត រូបនេះ អាចរក្សាប្រជាប្រិយភាពរបស់ខ្លួន ជាង១ទសវត្សមកហើយ ដោយមិនដែលឲ្យរលត់បាត់ឈ្មោះ សូម្បីតែម្តង ជាមួយនឹង ចម្រៀងគ្រប់រសជាតិ គ្រប់ចង្វាក់ ធ្វើឲ្យស្រទាប់យុវវ័យ ពេញចិត្តទឹកដមសំនៀងរបស់លោក ជាខ្លាំង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ លោក ខេមរៈ មិនត្រឹមតែជោគជ័យខ្លាំងក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ សព្វថ្ងៃនេះ តារាចម្រៀងប្រុសរូបនេះ ក៏កំពុងតែមានភាគហ៊ុននឹងមុខជំនួញជាច្រើនតាមបណ្ដាក្រុមហ៊ុនដៃគូសហការផ្សេងៗ ជាពិសេសលោកកាន់តែកាក់កបខ្លាំងខាងផ្នែកលក់អចលនទ្រព្យផងដែរ។

ជាមួយគ្នានេះ អ្វីដែលពិសេសនោះគឺ មិនថាក្នុងកាលទេសបែបណានោះទេ ទាំងការថតសម្ដែងការងារ ឬមានរវល់កិច្ចការអ្វីក៏ដោយ ពោលគឺគេតែងសង្កេតឃើញ តារាប្រុសរូបនេះតែមានភរិយានៅក្បែរចាំជួយជានិច្ច ។

ជាក់ស្ដែង នៅពេលថ្មីនេះៗ លោក ខេមរៈ ទំនងជាទើបតែបំពេញការងារហើយក្នុងម៉ោងសម្រាក ស្រាប់តែប្រទះឃើញលោកនិងភរិយាបែរជាអង្គុយហូបបាយនៅកៀនចំណីផ្លូវក្បែររថយន្តរបស់លោកយ៉ាងសាមញ្ញបំផុត ដែលធ្វើឲ្យហ្វេនៗសឹងមិនជឿនឹងភ្នែកក្រោយបានឃើញទិដ្ឋភាពតារាល្បីដូចជារូបលោក ដាក់ខ្លួនយ៉ាងសាមញ្ញបែបនេះសោះ៕  

សូមទស្សនារូបភាពខាងក្រោម៖

 ខេមរៈ សិរីមន្ត 
 ខេមរៈ សិរីមន្ត 
 ខេមរៈ សិរីមន្ត 
 ខេមរៈ សិរីមន្ត 
 ខេមរៈ សិរីមន្ត និង ភរិយា
 ខេមរៈ សិរីមន្ត និង ភរិយា
 ខេមរៈ សិរីមន្ត និង ភរិយា
 ខេមរៈ សិរីមន្ត និង ភរិយា
 ខេមរៈ សិរីមន្ត និង ភរិយានិងកូនៗ
 ខេមរៈ សិរីមន្ត និង ភរិយានិងកូនៗ
 ខេមរៈ សិរីមន្ត និង ភរិយា
 ខេមរៈ សិរីមន្ត និង ភរិយា
ខេមរៈ​ សិរីមន្ត
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T